រាជធានីភ្នំពេញ៖ កាលពីថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពិតារាចម្រៀង លោក ម៉ៃ សុគន្ធ ត្រូវបានគេស្គាល់ថា តារាកំពូលទើសគ្រប់សកម្មភាព ទាំងនៅក្នុងសិល្បៈ និងការងារ ត្រូវបានចោទប្រកាន់ដោយបុគ្គលឈ្មោះ ខាំ ប៊ុណ្ណារិន ហៅជាងក្រាញ់ ពីបទរំលោភទំនុកចិត្តនូវទឹកប្រាក់ជិត ១ម៉ឺនដុល្លារ។
ក្នុងនោះ តារាចម្រៀងរូបនេះ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មាន តារាញូស៍ ថា ពាក់ព័ន្ធនឹងរឿងនេះដែរ លោកក៏បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រួចមកហើយ។ លោកបន្ថែមថា រឿងជាងបោកប្រាស់ទំនុកចិត្ត បានចុះកុងត្រាសាងសង់ផ្ទះជាមួយលោករយៈពេល៤០ថ្ងៃឱ្យរួចរាល់។ តែយ៉ាងណា ជាងសាងសង់មិនទាន់ហើយរួចដូចក្នុងកុងត្រា ដែលបានចុះជាមួយគ្នា រយៈពេល៤០ ថ្ងៃ រួចសុំបើកលុយឱ្យគ្រប់ចំនួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនេះ លោក ម៉ៃ សុគន្ធ មិនព្រមបើកលុយឱ្យទេ ដោយសារតែជាងសាងសង់ មិនបានរួចរាល់ តាមកិច្ចសន្យា ហើយបុគ្គលឈ្មោះ ខាំ ប៊ុណ្ណារិន ហៅជាងក្រាញ់ ក៏បានបង្ហោះសារបរិហារកេរ្តិ៍បង្ខូចកេរ្តិ៍ឈ្មោះ រូបលោក ជាសាធារណៈតែម្តង។
ទាក់ទិននឹងរឿងនេះ លោក ម៉ៃ សុគន្ធ ក៏បានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ហើយ ដោយលោកបានប្តឹងចំនួន ៣ ករណី៖ ទី១ រំលោភកិច្ចសន្យាដែលខុសបច្ចេកទេស ទី២ ជំពាក់លុយអត់សង និងទី៣ បទបរិហារកេរ្តិ៍ឈ្មោះរបស់លោក ជាសាធារណៈ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]