បរទេស៖ កូនប្រុសពៅរបស់ Michael Jackson ត្រូវបានគេដឹងថា ជីវិតរស់នៅរបស់គេ មានការអាថ៌កំបាំង បំផុត ក្នុងចំណោមសមាជិកគ្រួសារ Jackson ដែលមិនមែនគ្រប់គ្នាសុទ្ធតែដឹងច្បាស់ ពីអ្វីដែលទាក់ទងនឹងក្មេងប្រុសតូចនេះទេ។ ហេតុដូច្នេះ ការបង្ហាញខ្លួនជាសាធារណៈរបស់ Bigi បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ជាខ្លាំងតែម្តង។ 

ជាក់ស្តែង នៅដើមខែវិច្ឆិកា Bigi Jackson (ពីមុនត្រូវបានគេស្គាល់ថា Blanket Jackson ហើយឥឡូវនេះបានប្តូរឈ្មោះទៅជា Bigi Jackson) បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មហាជន ក៏ព្រោះតែនេះជារឿងកម្រ ដែលរូបគេបានបង្ហាញជាសាធារណៈបែបនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ់ាងណាមិញ ក្មេងប្រុសម្នាក់នេះ បានចូលរួមក្នុងសារព័ត៌មាន Good Morning Britain ដែលអ្វីចាប់អារម្មណ៍នោះ Bigi បាននិយាយស្នើរសុំលើកញ្ចក់ទូរទស្សនិ៍ ដោយពាក់ព័ន្ធទៅនឹង បរិស្ថាន ដោយបានសុំអំពាវនាវ ឱ្យមេដឹកនាំពិភពលោក ចាត់វិធានការក្នុងការថែរក្សាបរិស្ថាន។

ក្រោយពីវីដេអូនេះបានផ្សព្វផ្សាយ បានធ្វើឲ្យមានមហាជន ជាពិសេសនោះ អ្នកគាំទ្រឪពុករបស់លោក មានការក្តក់ចិត្តខ្លាំងណាស់ដែរ ដែលរំពឹងថា រូបគេនឹងដើរលើវិថីសិល្បៈ តែផ្ទុយទៅវិញ រូបគេបែរជាចាប់អារម្មណ៍លើបញ្ហាបរិស្ថាន ក៏ដូចជាការអប់រំ និងចូលចិត្តស្រាវជ្រាវអំពីសត្វដ៏មានតម្លៃទៅវិញ។

ទោះ​បី​ជា​ទទួល​បាន​ទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ​ក៏​ដោយ Bigi នៅ​តែ​រស់​នៅ​បែប​សាមញ្ញបំផុត ដូចជាមនុស្សធម្មតា ដោយរូបគេ តែងតែប្រទះ បានបង្ហាញខ្លួននៅមុខកាមេរ៉ា paparazzi ក្នុងអាវយឺត ខោខ្លី ជាមួយនឹងម៉ូដសក់វែងរបស់តាំងដើមពីដើមរៀងមក។

គួររំលឹកផងដែរ បច្ចុប្បន្ននេះ Bigi Jackson កំពុងរស់នៅក្នុងវិមានតម្លៃ ២.៦ លានដុល្លារនៅជាយក្រុង Los Angeles សហរដ្ឋអាមេរិក ឆ្ងាយពីផ្ទះសមាជិកគ្រួសារជាងគេ។ មុននោះរូបគេ រស់នៅជាមួយជីដូន ប៉ុន្តែបានសម្រេចចិត្តចាកចេញដោយរស់នៅតែម្នាក់ឯង យ៉ាងអាថ៌កំបាំង តាំងពីខែមីនា ឆ្នាំមុន ដើម្បីចាប់ផ្តើមជីវិតឯករាជ្យ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

Bigi Jackson
Bigi Jackson
Bigi Jackson និងបងប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]