កូរ៉េខាងត្បូង៖ ជារៀងរាល់ឆ្នាំ អ្នកគាំទ្រ តែងតែរីករាយនឹងទស្សនា រឿងភាគថ្មីៗ ប្រចាំ K-Drama ចេញជាហូរហែរ មិនត្រឹមតែប៉ុណ្ណោះ បានស្វាគមន៍ ទៅនឹងតារាសម្ដែងថ្មីៗ ជាច្រើនរូប ដែលបានបង្ហាញខ្លួន ជាបន្តបន្ទាប់ នៃទេពកោសល្យសម្តែងរបស់ពួកគេ។

ហេតុដូច្នេះហើយ វាបានជម្រុញតារាសម្តែងប្រុស ស្រី​មួយចំនួន បានកើនប្រជាប្រិយភាពរបស់ពួកគេ ទៅតាមសាច់រឿង ដែលពួកគេសម្តែង គួបផ្សំទៅនឹង រូបសម្រស់ស្រស់ស្អាត សង្ហា និងសមត្ថភាពក្នុងការសម្តែងទៀតផងនោះ ត្រូវបានគេស្គាល់ កាន់តែខ្លាំងឡើង និងមានការកើនឡើងនៃប្រជាប្រិយភាព គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈ​ដែល ​បាំងមិនដល់ពីរខែ នឹងត្រូវដាច់ឆ្នាំហើយ បង្វែរអារម្មណ៍ប្រិយមិត្ត មកបើកបង្ហាញ តារាសម្តែងកូរ៉េ ប្រុសស្រី ដែលមានសន្ទុះប្រជាប្រិយ ដែលទទួលបានការកោតសរសើរក្នុងការសម្តែង ត្រូវបានគេស្គាល់កាន់តែខ្លាំងឡើង ​​ក្នុងរឿងភាគកូរ៉េ នៅ​ឆ្នាំ ២០២១ ដែលអ្នកទាំងនោះបានសម្តែង៕

ចង់ដឹងថាមានតារារូបណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ kdramastars

១. តារាសម្តែងស្រី Jung Ho Yeon សម្តែងក្នុងស៊េរីរឿង «Squid Game»

 Jung Ho Yeon

២. តារាសម្តែងប្រុស Wi Ha Joon សម្តែងក្នុងស៊េរីរឿង «Squid Game»

Wi Ha Joon

៣. តារាសម្តែងស្រី Jeon Yeo Bin សម្តែងក្នុងស៊េរីរឿង «Vicenzo»

Jeon Yeo Bin

៤. តារាសម្តែងស្រី Han So Hee សម្តែងក្នុងស៊េរីរឿង «My Name»

Han So Hee

៥. តារាសម្តែងប្រុស Ahn Bo Hyun សម្តែងក្នុងស៊េរីរឿង «My Name»

Ahn Bo Hyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]