រាជធានីភ្នំពេញ៖ ប្រិយមិត្ត ជ្រាបរួចមកហើយដែល តារាកំប្លែងតាសង់ស៊ីស​ នាពេលថ្មីៗនេះ ប្រកាសលក់ផ្ទះរបស់លោក ដើម្បីសងបំណុលគេប្រមាណ ១០ម៉ឺនដុល្លារ តែក្រោយមកពីមហាជនមួយចំនួន បានដឹងពីព័ត៍មាននេះ ក៏មានសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស បានជួយរូបលោកជាថវិកា ប្រមាណ ៥៧៧៨ ដុល្លារអាមេរិក ដោយលោកតា សង់ស៊ីស ពុំបានប្រកាសសុំជំនួយនោះទេ។

ដោយឡែក ក្នុងនោះដែរ យោងតាមការបង្ហោះរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនឱ្យដឹងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានឧបត្ថម្ភថវិកា ចំនួន ២ លានរៀល ជូនដល់តារាកំប្លែងជើងចាស់ លោក​ សង់ ស៊ីស តាមរយៈសមាគមមិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម ដែលកំពុងជួបប្រទះនូវជីវភាពខ្វះខាត។

សូមរំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ តាមរយៈបទសម្ភាសន៍មួយជាមួយលោក អ៊ឹម ជីវ៉ា គ្រួសារលោកតាសង់ស៊ីស ប្រកាសអំពាវនាវឱ្យមហាជន ជួយទិញផ្ទះ ក្នុងគោលបំណងយកប្រាក់ ដើម្បីដោះបំណុល៕

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
 គ្រួសារលោកតា​ សង់ស៊ីស
 គ្រួសារលោកតា​ សង់ស៊ីស
លោកតា សង់ស៊ីស
លោកតា សង់ស៊ីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]