រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ ការប្រកួតសម្រស់ល្បីឈ្មោះរបស់កម្ពុជា Miss Universe Cambodia 2021 ដែលមហាជនគាំទ្រវិស័យបវរកញ្ញា​ ទន្ទឹងរងចាំនោះ ក៏ស្វែងរកឃើញម្ចាស់មកុដ បន្តតំណែងពីកញ្ញា រ៉េត សារីតា និង បវរកញ្ញាលំដាប់រងទាំង២នាក់ផងដែរ។

មិនតែប៉ុណ្ណោះ ជឿជាក់ថា បងប្អូនមហាជនប្រាកដជា បានជ្រាបរួចមកហើយថា ក្រោយពេល ប្រកាសលទ្ធផល ម្ចាស់មកុដ Miss Universe ឆ្នាំនេះ បែរជាទទួលការរិះគន់មិនសាកសម ជាម្ចាស់ជ័យលាភី ព្រោះ បងប្អូនភាគច្រើន រំពឹងទៅលើបេក្ខភាពម្នាក់ផ្សេងទៀត ដោយក្នុងនោះ គេក៏ឃើញមានតារាខ្មែរល្បីឈ្មោះមួយចំនួន ក៏ហាក់បញ្ចេញសម្លេងមិនគាំទ្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ប្រសិនបើក្រឡេកទៅមើល សម្ព័នភាពទំនាក់ទំនងរបស់ បវរកញ្ញាកំពូលទាំង៣វិញ ហាក់ធម្មតាមើលទៅស្និទស្នាលខ្លាំងថែមទៀតផង ដោយថ្មីៗនេះ គេក្រឡេកឃើញ បវរកញ្ញាទាំង៣រូប បានចាប់ដៃគ្នា ថតរូបក្នុងឈុតបុរាណ ដែលក្នុងនោះ ម្នាក់ៗជះរាងស្រស់ស្អាត និងភាពទាក់ទាញជាខ្លាំង គ្រាន់តែឃើញហើយ ហ្វេនៗបេក្ខនារីម្នាក់ៗ ញញឹមបិទមាត់មិនជិត។

គួរបញ្ជាក់ផងដែរថា ម្ចាស់មកុដបានទៅលើ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាលំដាប់រងទី២​ បានទៅលើ កញ្ញា ឆន ស្រីណេត និងបវរកញ្ញាលំដាប់រងទី២ បានទៅលើ កញ្ញា សុីម​ ម៉ាហ្គារ៉ែតពេជ្រចរណៃ​៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]