ភ្នំពេញ៖ ក្នុងនាមជាកម្មវិធីតន្ត្រីលើទូរស័ព្ទដ៏ពេញនិយមបំផុតនៅកម្ពុជា Pleng by Smart បានផ្ដួចផ្ដើមកម្មវិធី «Pleng Icon» ដើម្បីលើកតម្កើនទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់សិល្បករខ្មែរ។
កម្មវិធី Pleng Icon នេះធ្វើឡើងក្នុងគោលបំណងសម្ដែងការកោតសរសើ ទៅកាន់សិល្បករខ្មែរចំពោះការខិតខំប្រឹងប្រែងផលិត និងបង្កើតមាតិកាចម្រៀងថ្មីៗរបស់ពួកគេ។ គំនិតផ្ដួចផ្ដើមនេះក៏នឹងចូលរួមលើកទឹកចិត្តដល់សិល្បករវ័យក្មេងជំនាន់ក្រោយទាំងអស់ ឲ្យខិតខំពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យតន្រ្តីនៅកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសិល្បករក្នុងស្រុកទាំងអស់ ដែលបានដាក់បញ្ជូលបទចម្រៀងរបស់ពួកគាត់នៅក្នុងកម្មវិធី Pleng គឺនឹងមានសិទ្ធិក្នុងការទទួលបាន Pleng Icon Plaque។ ដើម្បីទទួលបាន Pleng Icon Plaque ប្រភេទនីមួយៗ សិល្បករទាំងអស់ត្រូវមានការស្តាប់សរុបគ្រប់ចំនួនកំណត់ នៅក្នុងកម្មវិធី Pleng ដូចខាងក្រោម៖
· នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ៥ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Black
· នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ១០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Bronze
· នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ៣០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Silver
· នៅពេលដែលពួកគាត់ទទួលបានការស្តាប់ចំនួន ៥០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Gold
គួរបញ្ជាក់ថា ចំនួនស្តាប់សរុបរបស់សិល្បករនីមួយៗដែលត្រូវការសម្រាប់ទទួលបាន Pleng Icon Plaque គឺនឹងត្រូវបានរាប់គិតចាប់តាំងពីបទទីមួយ ដែលពួកគាត់បានដាក់បញ្ជូលទៅក្នុងកម្មវិធី Pleng រហូតដល់ពេលដែលពួកគាត់ទទួលបានការស្តាប់សរុបគ្រប់ចំនួនកំណត់ណាមួយ។
អតិថិជន ឬអ្នកស្តាប់ Pleng ទាំងអស់អាចរីករាយជាមួយនឹងបណ្ណាល័យតន្ត្រី និងបញ្ជីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែចំណាយ ៩៩ សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Pleng Pro អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយ និងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចដោតឡូនយកបទចម្រៀងទុកដោយគ្មានចំនួនកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអ៊ិនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្តដែលបានេដោតឡូនទុក ទោះបីជាមិនមានអ៊ិនធឺណិតក៏ដោយ។
អ្នកស្រឡាញ់តន្រ្តីទាំងអស់ អាចបង្ហាញការគាំទ្រទៅកាន់សិល្បករដែលគេពេញចិត្តជាងគេ ដោយចូលទៅស្ដាប់បទចម្រៀងនៅក្នុងកម្មវិធី Pleng ។ ស្ដាប់កាន់តែច្រើន សិល្បករសំណព្វចិត្តរបស់អ្នកមានឱកាសទទួលបានប្រាក់កំរៃកាន់តែច្រើន ក៏ដូចជាចំនួនស្តាប់សរុបគ្រប់ចំនួនកំណត់ដែលបាន Pleng Icon ប្រភេទណាមួយ។
កម្មវិធី Pleng Icon មិនមែនជាការផ្តួចផ្តើមលើកដំបូងទេដែល Pleng by Smart បានធ្វើឡើងដើម្បីអបអរ និងបង្ហាញការកោតសរសើរទៅដល់ស្នាដៃសិល្បករខ្មែរ។ ជាក់ស្តែង នាពេលថ្មីៗនេះដែរ Pleng by Smart បានផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ឫ (Pleng Mid-Year Rundown) លើបណ្ដាញផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ ដែលវានឹងធ្វើឲ្យអ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Pleng តាមរយៈ www.facebook.com/plengby smart ឫចូលទៅកាន់ www.smart.com.kh.
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]