ខេត្តកំពង់ចាម៖ កាលពីវេលាម៉ោង២០ និង ៣០ នាទី នៅថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីសង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅចំណុចចន្លោះបង្គោលទី១០ និង ទី១១ ដែលបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះ ក៏ដូចជាអ្នកដំណើរដែលធ្វើដំណើរលើដងផ្លូវ ។
ជាក់ស្តែង ក្រោយពីបានទទួលពត៌មានភ្លាម លោកអធិការក្រុងបានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ពិតជាករណីបន្សល់ទុកមធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹក្រូចលាយស ពាក់ស្លាក់លេខ កំពង់ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូ និង មួកសុវត្ថិភាព ពណ៍ក្រហមចំនួនមួយ រួមទាំងកាបូបលុយពណ៍ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល ប័ណ្ណចាក់វាក់សាំងកូវីដ១៩ ចំនួន១សន្លឹក ទូរស័ព្ទដៃ១គ្រឿង ម៉ាកអូប៉ូ ពណ៍ខ្មៅ(ជាប់លេខកូដ) ជញ្ចៀន០១វង់ ខ្សែរក១ខ្សែ ក្រដាស់សរសេរសុំទោស១សន្លឹកដោយបានសរសេរពាក្យបណ្តាំចុងក្រោយយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែលថា បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដោយកម្លាំងជំនាញបាននឹងកំពុងផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងកើតហេតុខាងលើ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]