ភ្នំពេញ៖ តាំងនាម សម្បត្តិហ្វាយនែន យើងខ្ញុំសូមថ្លែងអំណរអរគុណរាជរដ្ឋាភិបាល និងបុគ្គលិកសុខាភិបាល ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់យ៉ាង ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានសុវត្ថិភាពពីជម្ងឺកូវីដ-១៩ ។ បន្ទាប់ពីរដ្ឋាភិបាលអាចទប់ស្កាត់ ជម្ងឺកូវីដ-១៩ ហើយប្រជាជនភាគច្រើនបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ សាលាបឋមសិក្សា មត្តេយ្យក្នុងប្រទេសកម្ពុជាបានបើកដំណើរការឡើងវិញហើយ។

សាលាបឋមសិក្សា និងសាលាមត្តេយ្យ គឺជាគ្រឹះស្ថានអប់រំទូទៅចុងក្រោយបង្អស់ដែលត្រូវបានបើកឡើងវិញបន្ទាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងសាកលវិទ្យាល័យនានា ត្រូវបានបើកឡើងវិញតាំងពីពាក់កណ្តាលខែកញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 «យុទ្ធនាការត្រឡប់ទៅរៀនដោយសុវត្ថិភាព» 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទថា រហូតមកដល់ពេលនេះ សាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេស ត្រូវបានបើកដំណើរការឡើងវិញ បន្ទាប់ពីប្រជាពលរដ្ឋចំនួន ១៣,៧ លាននាក់ ឬ ៨៥,៦៨ ភាគរយនៃប្រជាជនចំនួន ១៦ លាននាក់បានចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩។

រូបតំណាង

យើងកំពុងងើបឡើងវិញពីវិបត្តិកូវីដ-១៩ ហើយសកម្មភាពសង្គម និងសេដ្ឋកិច្ចនៅគ្រប់វិស័យទាំងអស់ត្រូវបានបើកឡើងវិញជាបណ្តើរៗ ជាមួយការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី។ ជាមួយនឹងការសម្រេចចិត្តនេះ មានស្ថាប័នជាច្រើន ដែលចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេជាធម្មតា។ ប្រសិនបើយើងក្រឡេកមើលវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារវិញ សម្បត្តិហ្វាយនែន បាននឹងកំពុងស្វែងរកការរួមចំណែកដើម្បីជំរុញការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងផ្តល់សម្ភារដែលមានប្រយោជន៍មួយចំនួនដល់សហគមន៍របស់យើង។

រូបតំណាង

ថ្ងៃសុក្រនេះ សម្បត្តិហ្វាយនែន បានបង្កើត «យុទ្ធនាការត្រឡប់ទៅរៀនដោយសុវត្ថិភាព» ដើម្បីជួយដល់គ្រួសារជាច្រើនដែលបានជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដោយពួកគេត្រូវការប្រាក់ដើម្បីបង់ថ្លៃសិក្សាសម្រាប់កូនៗ និងទិញសម្ភារៈសិក្សា ដើម្បីបំពេញតម្រូវការរបស់កូន។

សម្បត្តិហ្វាយនែន កំពុងផ្តល់ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ដល់អតិថិជន ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ និងផ្តល់ជូនរបស់ប្រើប្រាស់ដោយឥតគិតថ្លៃ រួមមានដបបាញ់អាល់កុល និងដបទឹកដល់កូនៗរបស់អតិថិជន។

លោក Harvey POH ប្រធានអគ្គនាយក សម្បត្តិហ្វាយនែន បានមានប្រសាសន៍ថា៖

រូបតំណាង

លោកក៏បានមានប្រសាសន៍ថា៖

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខ ០២៣/០៩៣ ៩៩ ៧៧ ២២ (ម៉ោងធ្វើការ ច័ន្ទ-សុក្រ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]