រាជធានីភ្នំពេញ៖ ពិតណាស់ រឿងរ៉ាវក្តីក្តាំងគ្រួសារ លោក ឌួង ឆាយ ហាក់មិនចប់កោះត្រើយនៅឯណាឱ្យប្រាកដនោះទេ ហាក់ដូចជាវែងដូចរឿងភាគឥណ្ឌា ដែលមហាជនធ្លាប់ពោលតៗគ្នា។ បើតាមដំណើររឿងកន្លងមកនេះ ក៏ដោយសាររឿងរ៉ាវកូន ព្រោះតែ អ្នកនាង ដេត ម៉ាលីណា មិនអនុញាតិឱ្យលោក ជួបនឹងកូនៗរបស់លោក ក្នុងនោះ ឌួង ឆាយ ធ្លាប់បញ្ជាក់ថា មនោសញ្ចេតនាកូនៗ និងឪពុក មិនអាចកាត់ផ្តាច់បានឡើយ មិនថា ជាច្បាប់ធម្មជាតិ ឬច្បាប់អ្វីនោះទេ។
សូមរំលឹកផងដែរ រឿងរ៉ាវទម្លាក់កំហុសបាចទឹកដាក់គ្នា រវាងលោក ឌួង ឆាយ និងអតីតភរិយា នៅតែបន្តដដែល បើទោះបីជាអ្នកទាំងពីរបានលែងលះនឹងគ្នាហើយក្តី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានបញ្ចេញសារយ៉ាងវែងអន្លាយ បញ្ជាក់ពីអារម្មណ៍ និងទឹកចិត្តបារម្ភរបស់ឪពុក ចំពោះកូន បើទោះបីជាលោកមិនអាចជួបជាមួយកូនយ៉ាងក្តី។
បើតាមសំណេររបស់លោក ឌួង ឆាយ បានសរសេររៀបរាប់ដូច្នេះថា៖
ក្នុងនោះ ក្រោយពីបានអានសំណេររបស់ឌួង ឆាយ មហាជន បានត្រឹមតែសម្តែងក្តីអាណិត កោតសរសើរ និងយល់ចំពោះទឹកចិត្តលះបង់របស់លោក ក្នុងនាមជាឪពុកមួយរូប ដែលតែងតែបារម្ភគិតខ្វល់ខ្វាយពីកូនៗបែបនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]