រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បានប្រកាសជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាយុវជនដែលមានទឹកចិត្តស្រលាញ់ និងស្នេហាវិស័យសិល្ប: ពិសេសរបាំក្បាច់បុរាណខ្មែរ និងល្ខោនខោល អាចចូលមកហាត់រៀនបានដោយមិនគិតថ្លៃ ដោយអាចទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ ០៨២៥១៣០១៩។

ចំណែកឯទីតាំងនៃការហាត់រៀនវិញ គឺនៅអាគារនៃសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំរាជធានីភ្នំពេញ ខណ្ឌព្រែកលៀប ដែលមានទីតាំងជិតនឹងវិទ្យាល័យព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន ជាពិសេសយុវជន យុវនារី ដែលមានចំណាប់អារម្មណ៍មេត្តាចុះឈ្មោះចូលហាត់រៀនឲ្យបានច្រើន ដើម្បីជាផ្នែកមួយ ក្នុងការជួយលើកកម្ពស់វិស័យសិល្ប:បុរាណកម្ពុជានៅក្នុងប្រទេសឲ្យកាន់តែមានភាពរីកចម្រើន៕

ចង់ជ្រាបព័ត៌មានឲ្យកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

សកម្មភាពនៃការហាត់
សកម្មភាពនៃការហាត់
ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី
សេចក្តីជូនដំណឺងរបស់ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]