អាមេរិក៖ ជឿជាក់ថា ប្រិយមិត្តដែលធ្លាប់បានស្ដាប់បទចម្រៀង «ចិត្តខ្លែង» ប្រាកដជាស្គាល់ និងនៅតែចងចាំឈ្មោះអ្នកចម្រៀង គឺលោក សេន រ៉ានុត ជាក់ជាមិនខាន។ ដោយកាលពីជាង ១០ឆ្នាំមុន បទចម្រៀងមួយបទនេះ ពិតជាទទួលបានការគាំទ្រច្រើន ហើយមកទល់ពេលបច្ចុប្បន្ន ក៏នៅតែមានអ្នកចូលចិត្តស្ដាប់ច្រើនដដែលផងដែរ។
ដោយឡែក ងាកមកមើលពីជីវិតឯកជន របស់តារាប្រុសសម្លេងផ្អែមរូបនេះសព្វថ្ងៃវិញ យើងឃើញថា មហាជនដែលជាអ្នកគាំទ្រ នៅតែតាមដានចង់ដឹងសុខទុក្ខអំពីរូបលោកជាហូរហែ។ ព្រោះរយៈពេលជាង១០ឆ្នាំមកហើយ ដែលតារាប្រុសរូបនេះ សម្រេចចិត្តឃ្លាតឆ្ងាយពីសិល្បៈស្រុកខ្មែរ ទៅរស់នៅលើទឹកដីអាមេរិក ប្រើជីវិតយ៉ាងឆើតឆាយ និងមានក្ដីសុខបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បើនិយាយពីរូបសម្បត្តិរបស់លោកពេលនេះ យើងឃើញថា សេន រ៉ានុត នៅតែសង្ហា សាច់ចាំ ហាក់មិនប្រួលប្រែចាស់តាមអាយុនោះឡើយ ខណៈពេលនេះវ័យរបស់លោកក៏កាន់តែដើរទៅមុខក្ដី។ ហើយអ្វីដែលអ្នកគាំទ្រនៅតែសរសើរតារារូបនេះមិនដាច់ពីមាត់នោះ គឺសមត្ថភាពច្រៀងចម្រៀងបទចាស់ៗរបស់លោកឡើងវិញ នៅតែអាចច្រៀងពីរោះមិនថមថយទឹកដមសម្លេងនោះឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]