កូរ៉េខាងត្បូង៖ បច្ចុប្បន្នក្រុមចម្រៀងស្រី BLACKPINK គឺជាក្រុម Kpop ឈានមុខគេបំផុតនៅកូរ៉េ ដែលមានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក។ មិន​ត្រឹម​តែ​ទាក់ទាញ​អ្នក​គាំទ្រ​ដោយ​សារ​តែ​បទ​ចម្រៀង​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ សមាជិកស្រីស្រស់​ទាំង ​៤នាក់ ក៏​ជា​តារា​ដែល​មាន​ស្ទីលតែងខ្លួនឡូយឆាយ និងមាន​សម្រស់​ស្អាតឥតខ្ចោះឈាន​មុខ​គេ​ផង​ដែរ។ 

ដោយឡែក ស្រាប់តែថ្មីៗនេះ សមាជិកទាំង ៤នាក់របស់ BLACKPINK ត្រូវបានចោទប្រកាន់ដោយគ្រូពេទ្យវះកាត់កែសម្ផស្ស Charles S. Lee ថា ពួកគេធ្លាប់ឆ្លងកាត់មុខកាំបិតកែសម្ផស្ស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែការវិភាគតាមរយៈរូបភាពតារាស្រីទាំងនេះ ដោយលោកគ្រូពេទ្យ Lee ហើយ យើងឃើញថា អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេត ពិតជាមានការខឹងសម្បារជាមួយគ្រូពេទ្យនេះខ្លាំងមែនទែន។ ទើបអ្នកខ្លះក៏ទៅព្យាយាមស្វែងរករូបភាពចាស់ៗកាលពីក្មេងរបស់សមាជិកទាំង ៤នាក់ យកមកប្រៀបធៀបជាមួយរូបភាពបច្ចុប្បន្ន ក៏ឃើញថា ពួកគេពិតជាផ្លាស់ប្ដូរស្ទើរតែទាំងស្រុងពិតមែន៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

១.Jisoo

ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត Lee គិត​ថា​នាងបានធ្វើ​ច្រមុះ​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើបមួយ ព្រោះ​វា​ពិបាកណាស់​សម្រាប់​មនុស្ស​សាមញ្ញ​ក្នុង​ការ​មាន​ច្រមុះ​ត្រង់​បែប​នេះ។

Jisoo
Jisoo
Jisoo
Jisoo

២.Jennie

វេជ្ជបណ្ឌិត Lee គិត​ថា Jennie កាត់​ត្របកភ្នែក​របស់​នាង។ នាងពិតជា​ធ្វើ​បាន​ល្អ​ណាស់ ដែលធ្វើឲ្យ​មនុស្ស​មួយចំនួន មិនអាចចាប់បានថា នាងបានធ្វើការវះកាត់។

គ្រូពេទ្យ Lee វិភាគលើ Jennie
Jennie
Jennie

 ៣.Rosé

Rosé ត្រូវ​បាន​គ្រូពេទ្យនេះនិយាយ​ថា​ បានវះកាត់​ធ្វើឲ្យភ្នែកធំជាងមុន ក្នុង​តម្លៃ ៦០០០ ដុល្លារ និង​វះកាត់លើកខ្ទង់ច្រមុះក្នុង​តម្លៃ ១៦០០០ ដុល្លារ។

គ្រូពេទ្យ Lee វិភាគលើ Rosé
គ្រូពេទ្យ Lee វិភាគលើ Rosé
Rosé

៤.Lisa

គ្រូពេទ្យនេះ ក៏បាននិយាយថា Lisa បានចំណាយប្រាក់ ៤0,000 ដុល្លារ ដើម្បីកែកុនមុខទាំងស្រុង ទាំងភ្នែក បបូរមាត់ ចង្កា ពិសេសនាងកែច្រមុះឲ្យមានសមភាពស្រួចជាងមុន។

គ្រូពេទ្យ Lee វិភាគលើ Lisa
 Lisa

ប្រភពពី៖ kenh14.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]