រាជធានីភ្នំពេញ៖ អ្នកណាៗក៏ដឹងដែរ រឿងរ៉ាវគ្រួសារពូម៉ៅ និងលោកស្រី ទ្រី ដាណា​ ល្បីពេញបណ្តាញសង្គម ដែលកន្លងមក លោកស្រី ទ្រី ដាណា ថាពូម៉ៅ គិតតែគ្រួសាររបស់ខ្លាំងពេក រហូតធ្វើឱ្យខូចទំនាក់ទំនងរវាងស្វាមី និងភរិយា។ ក្នុងនោះ ក្តីស្រម៉ៃលែងលះនឹងពូម៉ៅ ក៏បានសម្រេចដូចចិត្តរបស់លោកស្រីទ្រី ដាណា មែន ក្រោយលោកស្រី ធ្លាប់ប្រកាសថា នឹងជប់លៀងឱ្យផ្អើលប្រទេស ពេលបានលែងលះប្តី និងថែមទាំងសច្ចាមិនយកស្វាមីទៀតទេ។

គួរជម្រាបថា ពូម៉ៅ ក៏បានធ្លាប់ចោទ លោកស្រី ទ្រី ដាណា ទុកលោកមិនស្មើនឹងជំនួយការផង ក្នុងនោះ លោកសុខចិត្តលះបង់អ្វីគ្រប់យ៉ាងដើម្បីគ្រួសារ រហូតចុងក្រោយ លោកថែមទាំងរត់បួស ដើម្បីស្ងប់ចិត្តមួយរយៈ ហើយលាចាកសិក្ខាបទមកវិញ​ ហើយសុំត្រូវរ៉ូវជានានឹងលោកស្រី ទ្រី ដាណា ប៉ុន្តែលោកស្រី មិនព្រមត្រឡប់ក្រោយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ ពូម៉ៅ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសង្ស័យថា ភរិយារបស់លោក ប្រហែលត្រូវអំពើគេ ទើបលែងលះ និងបំបែកបាក់លោកពីកូនៗបែបនេះ ដែលនឹកស្មានដល់សោះ មានរឿងដល់ថ្នាក់ហ្នឹងហើយ ថែមទាំងកូនៗ ហាក់មិននឹកនាពីលោកសោះ។

បើតាមសំណេររបស់ ពូម៉ៅ បានសរសេរបញ្ជាក់ដូច្នេះថា៖

ពូម៉ៅ 

ក្រោយពីឃើញបែបនេះ មហាជនភ្ញាក់ផ្អើលជាខ្លាំង ហើយចោទសួរថា រឿងនេះ អាចទៅរួចដែរឬទេ៕

ពូម៉ៅ 
ពូម៉ៅ 
ពូម៉ៅ 
ពូម៉ៅ 
ពូម៉ៅ 
ពូម៉ៅ និងកូនប្រុស
ពូម៉ៅ និងកូនប្រុស
ពូម៉ៅ និងលោកស្រី ទ្រី ដាណា
ពូម៉ៅ និងលោកស្រី ទ្រី ដាណា
ពូម៉ៅ និងលោកស្រី ទ្រី ដាណា
សំណេររបស់ពូម៉ៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]