ភ្នំពេញ៖ ប្រជាជនកម្ពុជាដែលដៃពេញដោយធូលី ប្រឡាក់ជោគជាំដោយញើស ខ្លាញ់ ជាមួយនឹងស្បែកមុខក្រៀមស្ងួត ស្តែងប្រាប់ពីរឿងរ៉ាវប្រចាំថ្ងៃរបស់ពួកគាត់ ដែលនេះគឺជាលក្ខណៈពិសេសនៅក្នុងយុទ្ធនាការថ្មីបំផុតរបស់ស្រាបៀរ ប៊្លែកផេនធ័រ ក្រោមចំណងជើងថា «បុរសខ្លាំង ស្រាបៀរខ្លាំង»។ គោលបំណងនៃយុទ្ធនាការនេះ គឺធ្វើឡើងដើម្បីអបអរសាទរដល់ប្រជាជនកម្ពុជា ដែលធ្វើការដោយប្រើកម្លាំងខ្លាំងយ៉ាងសកម្ម ពោលគឺ «បុរសខ្លាំង សកម្មខ្លាំងប្រចាំថ្ងៃ» ដែលនេះរំលេចឲ្យឃើញនូវរូបភាពពិតៗរបស់កសិករ អ្នកនេសាទ កម្មករសំណង់ ជាងមេកានិច និងកម្មកររោងចក្រ ជាមួយនឹងឧបករណ៍ដែលពួកគាត់ប្រើប្រាស់ដោយប្រើកម្លាំងដៃ ប្រកបដោយភាពក្លេវក្លា ដើម្បីបំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក អែម យុទ្ធូ ប្រធានគ្រប់គ្រងស្តីទីផ្នែកផ្លាកយីយោស្រាបៀររបស់ក្រុមហ៊ុន ខេមប៊្រូវ បានមានប្រសាសន៍ថា៖
ទោះបីជាឧស្សាហកម្មបែបប្រពៃណី ដូចជា ការនេសាទ និងការធ្វើស្រែចម្ការ អាចកំពុងធ្លាក់ចុះ បើប្រៀបធៀបទៅនឹងវិស័យដទៃទៀតក៏ដោយ ក៏ប្រជាជនកម្ពុជាមួយភាគធំដែលរស់នៅទីជនបទ នៅតែពឹងផ្អែកយ៉ាងខ្លាំងលើមុខរបរទាំងនេះ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ និងជាប្រភពអាហារដ៏សំខាន់របស់ពួកគាត់។ នេះជាមូលហេតុដែលស្រាបៀរ ប៊្លែកផេនធ័រ ដាក់បញ្ចូលមុខរបរទាំងនេះនៅក្នុងយុទ្ធនាការថ្មីបំផុតរបស់ក្រុមហ៊ុន ដែលនឹងមានបង្ហាញលើផ្ទាំងប៉ាណូធំៗនៅទូទាំងប្រទេស ក៏ដូចជាបណ្តាញផ្សព្វផ្សាយតាមបណ្តាញសង្គមនានាផងដែរ។
លោក អែម យុទ្ធូ បានបន្ថែមទៀតថា៖
ស្រាបៀរ ប៊្លែកផេនធ័រ មានរសជាតិឆ្ងាញ់អស្ចារ្យ បែបទឹកខ្មៅ ជាតិខ្លាំង ក្លិនឈ្ងុយ បានមកពីពីស្រូវសាលីលីង ផ្កាហប់ និងប្រភពទឹកធម្មជាតិដ៏ល្អឥតខ្ចោះមានតែមួយគត់នៅខេត្តព្រះសីហនុ។ គ្រឿងផ្សំទាំងនេះ ត្រូវបានចម្រាញ់យ៉ាងសម្រិតសម្រាំងឥតខ្ចោះបំផុត ដោយប្រើប្រាស់បច្ចេកទេសបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ ដើម្បីទទួលបាននូវក្លិនឈ្ងុយ រសជាតិឆ្ងាញ់ដិតជាប់មាត់។
ប៊្លែកផេនធ័រ មិនត្រឹមតែជាជម្រើសស្រាបៀរដ៏ល្អសម្រាប់ជាកាដូលើកទឹកចិត្ត ផ្តល់ថាមពលដល់បុរសខ្លាំង បន្ទាប់ពីនឿយហត់ជាមួយការងារពេញមួយថ្ងៃប៉ុណ្ណោះទេ តែក៏ជាស្រាបៀរដ៏ល្អឥតខ្ចោះស័ក្តិសមជាមួយអតិថិជនគ្រប់គ្នា ដែលចង់បង្កើតភាពរីករាយស្រស់ស្រាយ និងបន្ធូរអារម្មណ៍តានតឹង។ ប៊្លែកផេនធ័រ បានចេញលក់ជាមួយនឹងសំបកវេចខ្ចប់ថ្មីមានច្រើនជម្រើសសម្រាប់អតិថិជនតាមតម្រូវការ រួមមាន កំប៉ុងធំចំណុះ ៥០០មិល្លីលីត្រ, កំប៉ុងចំណុះ ៣៣០មិល្លីលីត្រ, និងជាដបដ៏ទាក់ទាញចំណុះ ៣៣០មិល្លីលីត្រ ដែលមានតម្លៃសមរម្យ ហើយកាន់តែពិសេសជាមួយនឹងរសជាតិខ្លាំងដ៏ឈ្ងុយឆ្ងាញ់ដិតជាប់ចិត្តគ្រប់តំណក់។
ក្រុមហ៊ុន កាស៊្បែរគ្រុប នៅកម្ពុជា
ខេមប្រ៊ូវ គឺជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមស្ដង់ដារអឺរ៉ុប និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាចាប់តាំងពីដើមឆ្នាំ ១៩៦០មក។ ខេមប្រ៊ូវ មានមោទនភាពដែលបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាស៊្បែរគ្រុប មានទីស្នាក់ការកណ្តាលនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបានរួមបញ្ចូលនូវស្តង់ដារ វប្បធម៌ និងឧត្តមភាពដ៏ល្អឥតខ្ចោះនៃសង្វាក់ផលិតកម្មទាំងមូល។ ក្រុមហ៊ុនបានផ្តល់ជម្រើសអតិថិជនជាច្រើនក្នុងពាណិជ្ជសញ្ញាស្រាបៀរល្បីៗ មានទាំងពាណិជ្ជសញ្ញាជាតិ និងអន្តរជាតិជាច្រើន ដូចជា កាស្ប៊ែរជាពាណិជ្ជសញ្ញាស្រាបៀរអន្តរជាតិស្តង់ដារលំដាប់កំពូល និងស្រាបៀរអង្គរ ជាពាណិជ្ជសញ្ញាជាតិលំដាប់កំពូល ដែលទទួលបានការទទួលស្គាល់ពីប្រជាជាតិខ្មែរ តាមរយៈ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ»។ ចាប់តាំងពីឆ្នាំ ១៩៩២ ខេមប្រ៊ូវ ក៏បានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន PepsiCo ក្នុងការផលិត និងចែកចាយភេសជ្ជៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ភេសជ្ជៈពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Sting ជាដើម។
«ការផលិតស្រាបៀរជាមួយការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក!»
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]