រាជធានីភ្នំពេញ៖ ជឿជាក់មហាជន ប្រាកដជាបានស្តាប់និងទស្សនារួចមកហើយ​ បទចម្រៀងកំពុងល្បីពេញនិយម នៅលើបណ្តាញសង្គមកម្ពុជា ពោលគឺបទចម្រៀង Are You Ok ដែលជាការបកស្រាយរបស់ តារាចម្រៀងប្រចាំផលិកម្ម Galaxy កញ្ញា តន់ ច័ន្ទសីម៉ា។

សួមរំលឹកផងដែរថា បទចម្រៀង Are You Okay នេះ ត្រូវបានមហាជន រិះគន់រួចមកហើយ កន្លងមកនេះ ដោយសារតែមានឈុតកូនសិស្ស កាន់កាំភ្លើង នៅក្នុងថ្នាក់រៀន លុះក្រោយមក ក៏ផលិកម្ម  Galaxy សម្រេចលុបចោល និងចេញជា MV ថ្មី ទទួលបានគាំទ្រ និងកោតសរសើរពីអ្នកទស្សនា ទាំងក្នុង និងក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីចម្រៀង​ Are You Ok ចេញ MV សារជាថ្មី ត្រូវបានសាទរពីគ្រប់មជ្ឈដ្ឋាន ដោយបទចម្រៀង ត្រូវបានច្រៀងជាលក្ខណៈលាយឡំភាសាចំនួន ៥ មានទាំង ភាសាខ្មែរ ចិន ឥណ្ឌូនេស៊ី កូរ៉េ និងអង់គ្លេស ​។

ដោយឡែក ក្រោយពីស្តាប់បទចម្រៀងនេះ​ ស្រាប់តែលោក គ្រូភាសាអង់គ្លេស ACE ឈ្មោះ Michael Patrick Strahan បានបញ្ចេញយោបល់ នៅលើបណ្តាញសង្គមថា លោកមិនយល់អត្ថន័យ ក្នុងទំនុកចម្រៀងជាភាសាអង់គ្លេសនោះទេ តែយ៉ាងណា គ្រូភាសាអង់គ្លេសរូបនេះ បញ្ជាក់ថា លោកពេញចិត្តនឹងវីដេអូចម្រៀងមួយនេះខ្លាំងណាស់ ដោយលោកថា ភាសាអង់គ្លេស ក្នុងចម្រៀងនេះ​រាងចម្លែកបន្តិច។

សូមរំលឹកផងដែរ ស្នាដៃក្នុងប៉ារ៉ូលបទ Are You Ok? ត្រូវបាននិពន្ធឡើងដោយ លោក ហេង ឡុង ក្នុងនោះ គិតត្រឹមថ្ងៃទី០៦​​ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បទចម្រៀងនេះ មានការចូលទស្សនារហូតដល់ទៅ ៨ លានដងហើយ ក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ៕

លោកគ្រូ Michael Patrick Strahan
លោកគ្រូ Michael Patrick Strahan
លោកគ្រូ Michael Patrick Strahan
លោកគ្រូ Michael Patrick Strahan
លោកគ្រូ Michael Patrick Strahan
លោកគ្រូ Michael Patrick Strahan
បទ Are You Ok
បទ Are You Ok
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]