តារាកម្សាន្ត៖ ដូចដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកនិយមតាមដាន ព្រមទាំងគាំទ្រព័ត៌មានសិល្ប:កម្សាន្តបានជ្រាបរួចមកហើយថា ដោយកាលពីពេលកន្លងទៅនេះ ពោលគឺកាលពីកំឡុងខែកក្កដាកន្លងទៅ តារាស្រីដ៏ល្បី និងជាភរិយារបស់តារាចម្រៀងលោក សុខ​ រក្សា គឺអ្នកនាង កុល ដាវី បានប្រកាសពីដំណឹងដ៏សែនរីករាយមួយ ក្រោយពេលដែលអ្នកនាងមានផ្ទៃពោះ ជាមួយនឹងឧត្តមស្វាមីលោក សុខរក្សា។

យ៉ាងណាមិញ ក្រោយប្រកាសថាខ្លួនមានផ្ទៃពោះរំលងបាន៥ខែ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការ តារាស្រីដ៏ល្បី អ្នកនាង កុលដាវី បានបង្ហោះរូបថតប៉ុន្មានសន្លឹក​ បង្ហាញពីរូបសម្រស់ដ៏ស្រស់ស្អាត សាច់ចាំ មុខម៉ត់រលោង មើលឃើញថាមិនសូវឡើងគីឡូ អមដោយឈុតរ៉ូបសម្រាប់អ្នកមានផ្ទៃពោះដ៏សែនស្រស់ស្អាត រហូតធ្វើឲ្យអ្នកនិយមគាំទ្រតារាស្រីរូបនេះ លាន់មាត់សរសើរសឹងតែគ្រប់គ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា តារាចម្រៀងប្រុសដ៏ល្បី លោកសុខ រក្សា និងតារាស្រីដ៏មានមន្តស្នេហ៍ អ្នកនាងកុល ដាវី បានចាប់ដៃគ្នាចូលរោងការ​កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩កន្លងទៅ ដោយចំណងដៃកូនក្នុងផ្ទៃនេះ ជាកូនដំបូងរបស់អ្នកនាង និងស្វាមី ក្រោយខកខានទទួលបានបុត្រ ដោយសារការរលូនកាលពីលើកទី១៕

ចង់ឃើញថាតើតារាស្រីរូបនេះ នៅតែស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

កុល ដាវី និងស្វាមីលោក សុខ រក្សា 
កុល ដាវី 
កុល ដាវី 
កុល ដាវី 
កុល ដាវី 
កុល ដាវី 
កុល ដាវី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]