ការប្រែប្រួលស្បែក គឺជាសញ្ញាទូទៅបំផុតនៃអាការៈ និងរោគសញ្ញាមហារីកស្បែក។ តើការប្រែប្រួលស្បែកបែបណាខ្លះដែលអាចជាអាការៈ និងរោគសញ្ញាមហារីកស្បែក?
មហារីកស្បែកចែកចេញជា ៣ ប្រភេទធំៗគឺ មហារីកស្បែកប្រភេទ melanoma, មហារីកកោសិកាស្រទាប់ក្រោមស្បែក (Basal cell carcinoma) និងមហារីកកោសិកាស្កាមុស (Squamous cell carcinoma)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាការៈនិងរោគសញ្ញាមហារីកស្បែកមានដូចជា៖
១. ឈាមក្រោយកោរពុកចង្កា
វេជ្ជបណ្ឌិត Haimovic បានលើកឡើងថា ប្រសិនបើឧស្សាហ៍ឈាមនៅកន្លែងដដែរ បន្ទាប់ពីកោរពុកចង្កាអាចបណ្តាលមកពីមហារីកកោសិកាស្រទាប់ក្រោមស្បែក ឬមហារីកកោសិការំញ័រ ព្រោះមហារីកស្បែកទាំង ២ ប្រភេទនេះអាចធ្វើឱ្យស្បែកផុយ និងងាយដាច់រហែក។
២. ដុំពកភ្លឺៗ
ការមានដុំពកភ្លឺៗដែលមានពណ៌ផ្កាឈូក ក្រហម ស ពណ៌ទង់់ដែង ខ្មៅ ឬត្នោត ហើយមើលទៅដូចជាប្រជ្រុយ។
៣. ចំណុចៗដូចស្លាកស្នាម
អុជៗដូចស្លាកស្នាមដែលមានសភាពរលោង ហើយមានពណ៌ស ឬពណ៌លឿងអាចជាសញ្ញាមហារីកកោសិកាស្រទាប់ក្រោមស្បែក។
៤. ឆ្នូតក្រម៉ៅលើក្រចក
វេជ្ជបណ្ឌិត Steven Wang ជំនាញខាងសើស្បែក និងជាស្ថាបនិករបស់មជ្ឈមណ្ឌលថែរក្សាស្បែក Dr. Wang Herbal Skincare បានលើកឡើងថា ប្រសិនបើយើងសម្គាល់ឃើញមានឆ្នូតបញ្ឈរពណ៌ក្រម៉ៅនៅលើក្រចកដៃ ឬក្រចកជើង ហើយប្រសិនបើវាមានពណ៌ត្នោត និងពណ៌ខ្មៅ ឬមានទទឹងធំជាង ៣ មិល្លីម៉ែត្រ វាអាចជាសញ្ញានៃមហារីកស្បែក។
៥. បន្ឬះក្រហមគ្រើមៗលើស្បែក
ការឡើងបន្ទះក្រហមដែលរមាស់ ឬមិនរមាស់លើស្បែកដែលមិនជាសះក្នុងរយៈពេលពីរទៅបីសប្តាហ៍អាចជាសញ្ញាមហារីកកោសិកាស្កាមុស។ ជារឿយៗយើងងាយច្រឡំថាកើតត្រអក។
៦. ប្រជ្រុយខុសធម្មតា
ប្រជ្រុយដែលមានគែមរដិបរដុប មានពណ៌ចំរុះរហូត ៣ ទៅ ៤ពណ៌ ឬមានអង្កត់ផ្ចិតធំជាង ៦មិល្លីម៉ែត្រ ឬប្រជុយដែលរីកធំ ប្តូររូបរាង ឬទំហំ ឬមានចេញឈាមដោយឯកឯងអាចជាសញ្ញានៃមហារីកស្បែកប្រភេទ melanoma។
ប្រសិនបើយើងសង្កេតឃើញមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានការប្រែប្រួលលើស្បែកដែលគួរឱ្យបារម្ភ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែកជាបន្ទាន់ ព្រោះការប្រទះឃើញឆាប់មានឱកាសក្នុងការព្យាបាលជាសះស្បើយខ្ពស់។ ដើម្បីកាត់បន្ថយហានិភ័យកើតមហារីកស្បែក យើងត្រូវចៀសវាង ឬកាត់បន្ថយការប៉ះកាំរស្មីយូវីពីព្រះអាទិត្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]