ការតចង្កាឱ្យមុខវែងស្រួចដើម្បីប្តូរទម្រង់មុខកំពុងពេញនិយមណាស់ដែរ ប៉ុន្តែរាល់ការវះកាត់ មិនថាការវះកាត់ធម្មតា ឬការវះកាត់កែសម្ផស្សទេសុទ្ធតែអាចមានផលវិបាក។ តើការតចង្កាអាចមានផលវិបាកអ្វីខ្លះ?
ជាធម្មតាគ្រូពេទ្យវះកាត់កែសម្ផស្សនឹងចាក់ថ្នាំសណ្តំឱ្យយើងមុននឹងធ្វើការវះកាត់តចង្កា។ បន្ទាប់មកគ្រូពេទ្យនឹងធ្វើការវះបន្តិចនៅខាងក្នុងមាត់ ឬក្រោមចង្កា។ គ្រូពេទ្យអាចប្រើឆ្អឹងពិត ជាលិកាខ្លាញ់ ឬស៊ីលីកូនតភ្ជាប់ពីមុខឆ្អឹងចង្កាយើង រួចចាប់វ៉ីសឱ្យជាប់។ ជាចុងក្រោយគ្រូពេទ្យនឹងដេរភ្ជាប់មុខរបួសវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីធ្វើការវះកាត់រួច យើងអាចត្រលប់ទៅផ្ទះវិញធម្មតា ប៉ុន្តែកន្លែងវះកាត់នឹងហើម។ យើងអាចត្រឡប់ទៅធ្វើការ ឬប្រកបរបរចិញ្ចឹមជីវិតវិញក្នុងរយៈពេលមួយសប្តាហ៍។
ការតចង្កាអាចមានផលវិបាកដូចជា៖
- ចង្កា តហើយអាចរំកិលចេញពីកន្លែងភ្ជាប់
- ចង្កា តមិនស៊ីមេទ្រី ឬសមនឹងទម្រង់មុខ
- អាចខូចសរសៃប្រសាទរំញោចធ្មេញខាងក្រោម ដែលនាំឱ្យបបូរមាត់ខាងក្រោមមិនអាចធ្វើចលនាបាន
- ខូចឫសធ្មេញមុខផ្នែកខាងក្រោម អញ្ចាញធ្មេញ សរសៃប្រសាទធ្មេញខាងក្រោម ឬសរសៃប្រសាទចង្កា
- អាចមានស្នាមជាអចិន្ត្រៃយ៍
- របួសអាចជាសះស្បើយយឺត ឆ្លងមេរោគ ឬមានការហូរឈាមនៅខាងក្នុងដែលអាចត្រូវធ្វើការវះកាត់យកចង្កា តចេញ
- មានផ្នត់ខ្លាំងនៅចន្លោះបបូរមាត់ក្រោម និងចង្កា (មានចង្អូរជ្រៅនៅក្រោមបបូរមាត់ខាងក្រោម)
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]