កូរ៉េខាងត្បូង៖ កំពូលតារាសម្ដែងលំដាប់ជួរមុខរបស់ប្រទេសកូរ៉េទាំងប៉ុន្មាននាក់ខាងក្រោមនេះ ជឿជាក់ថាបណ្ដាអ្នកគាំទ្រដែលនិយមតាមដានរឿងភាគកូរ៉េច្បាស់ជាស្គាល់ ព្រោះពួកគេបានប្រឡូកក្នុងវិស័យភាពយន្តនេះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ ហើយកន្លងមករឿងនីមួយៗដែលពួកគេសម្ដែង ក៏សុទ្ធតែជារឿងល្បីៗខ្លាំងមិនធម្មតា។
ជាមួយគ្នានេះដែរ បើទោះបីជាចំណាយពេលជាច្រើនឆ្នាំក្នុងសិល្បៈយ៉ាងណាក៏ដោយ ប៉ុន្តែយើងឃើញថា តារាស្រីខាងក្រោមនេះ នៅតែអាចរក្សាបានប្រជាប្រិយភាពរបស់ខ្លួនបានយ៉ាងល្អ។ ក្នុងនោះ បូករួមទាំងការពូកែថែសម្ផស្សរបស់ពួកគេផងនោះ ទើបធ្វើឲ្យតួស្រីខ្លះ នៅតែអាចរក្សាតំណែងជាតួឯកក្នុងរឿងបានដដែលផងដែរ ខណៈវ័យរបស់ពួកគេម្នាក់ៗ ពេលបច្ចុប្បន្ននេះឈានចូលក្នុងអាយុ ៤០ឆ្នាំទៅហើយក្ដី៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកគេទាំងនោះ រួមមាន៖
១.Jun Ji Hyun
តារាស្រីរូបនេះ បានចាប់ផ្ដើមអាជីពក្នុងវិស័យកម្សាន្តជាតារាបង្ហាញម៉ូតផ្សាយពាណិជ្ជកម្ម តាំងពីឆ្នាំ ១៩៩៩ និងបានសម្ដែងក្នុងរឿងជាច្រើនដូចជា «My Love from the Star» និង «Legend of the Blue Sea» ជាដើម។ ហើយក្នុងវ័យ ៤០ឆ្នាំនេះ Jun Ji Hyun ទំនងក្លាយជាតារាកូរ៉េដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ ២០២១ ជាមួយនឹងប្រាក់ចំណូលសរុបប្រហែល ដប់ប្រាំពីរពាន់លានវ៉ុន (១៤.៤ លានដុល្លារ)ឯណោះ។
២.Song Hye Kyo
ក្នុងឆ្នាំ ១៩៩៦ នាងបានបង្ហាញខ្លួនជាផ្លូវការជាតារាម៉ូដែលឲ្យក្រុមហ៊ុនឯកជនមួយ។ ហើយឆ្នាំ ២០០០ នាងក៏បានក្លាយជាតួសម្ដែងក្នុងរឿង «Autumn in my heart» ល្បីទូទាំងអាស៊ី។ រហូតមកទៀតនាងក៏មានការងារសិល្បៈជាច្រើន និងបានសម្ដែងរឿងល្បីៗដូចជា «Descendants of the sun» ជាដើម។ ហើយនៅវ័យ ៤០ឆ្នាំនេះ នាងក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាសិល្បករដែលរកចំណូលបានខ្ពស់បំផុតទី៧ នៅក្នុងប្រទេសកូរ៉េក្នុងឆ្នាំ ២០២១ ជាមួយនឹងប្រាក់បៀវត្សរ៍សរុបប្រហែល បួនពាន់លានវ៉ុន (៣.៤លានដុល្លារ)។
៣.Son Ye Jin
Son Ye Jin បានចូលប្រឡូកក្នុងវិស័យភាពយន្តតាំងពីទសវត្សរ៍ឆ្នាំ ២០០០ មកម្ល៉េះ។ នាងក៏ជោគជ័យខ្លាំងនៅពេលសម្ដែងរឿង «Lovers' Concerto» «Crash Landing On You» និង «The Classic»។ នាពេលខាងមុខនេះ តារាស្រីរូបនេះនឹងបង្ហាញមុខក្នុងរឿង «Thirty Nine» ដែលនឹងចាក់ផ្សាយនៅចុងឆ្នាំ ២០២១នេះ។
៤.Kim Tae Hee
Kim Tae Hee បានចូលពិភពកម្សាន្ត បន្ទាប់ពីនាងត្រូវបានជ្រើសរើសឲ្យធ្វើជាតារាបង្ហាញម៉ូតផ្សាយពាណិជ្ជកម្ម។ នៅឆ្នាំ ២០០១ នាងបានទទួលតំណែងតួឯកដំបូងក្នុងខ្សែភាពយន្ត «Last Present»។ ក្នុងឆ្នាំ ២០១៧ Kim Tae Hee បានរៀបការជាមួយតារាចម្រៀងប្រុសលោក Rain។ បច្ចុប្បន្ននេះ អ្នកទាំងពីរត្រូវបានមហាជនស្គាល់ថាជាប្ដីប្រពន្ធតារាដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងប្រទេសកូរ៉េ។ ពួកគេជាម្ចាស់អចលនទ្រព្យមានតម្លៃខ្ពស់ជាច្រើន នៅក្នុងទីក្រុងសេអ៊ូល រដ្ឋកាលីហ្វ័រញ៉ា និងតំបន់ជាច្រើនទៀត។
ប្រភព៖ zingnews.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]