ចិន៖ អាចនិយាយបានថា Liu Yifei ជាតារាស្រីមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត និងទទួលបានការស្រលាញ់ និងការគាំទ្រ ពីមហាជនជាច្រើន តែទោះជាយ៉ាងណា តារាស្រីរូបនេះ នៅតែមិនអាចជៀសផុសពីការរិះគន់ ទៅលើមុខមាត់ ក៏ដូចសកម្មភាពមួយចំនួន ដែលនាំឲ្យមានភាពចម្រូងចម្រាស នៅលើបណ្ដាញសង្គម។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅក្នុងការបង្ហោះចុងក្រោយ នៅលើបណ្តាញសង្គម តារាស្រី Liu Yifei ក៏បានបង្ហាញពី ចំណុចខ្វះខាតរបស់ខ្លួន ដែលការមើលឃើញពីមនុស្សជាច្រើន នាងហាក់មិនស្រស់ស្អាត ដូចជាមិត្តរបស់នាង នៅពេលថតរូបជាមួយគ្នានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស នៅក្នុងរូបថត ដែល Liu Yifei បានបញ្ចេញនូវស្នាមញញឹមចេញធ្មេញ បានធ្វើឲ្យនាងបាត់បង់សម្រស់ ហើយមនុស្សជាច្រើនទៀត បែរជាសរសើរចំពោះមិត្តនាង ដែលកាន់តែមានភាពលេចធ្លោដោយសារទឹកមុខស្រទន់ និងស្នាមញញឹមដ៏ផ្អែមល្ហែម និងមន្តស្នេហ៍ ទៅវិញ។
នេះមិនមែនជាលើកទីមួយទេ ដែល Liu Yifei ត្រូវបានគេរិះគន់ ពីការញញឹមដ៏អាក្រក់របស់នាង។ ហើយ អ្នកនិយមលេងអ៊ីនធឺណែតទាំងនោះ ក៏បានលើកឡើងទៀតថា នៅពេលដែលនាង មិនញញឹម តារាស្រីរូបនេះ កាន់តែមានសម្រស់ស្រស់ស្អាត និងមានមន្តស្នេហ៍ដ៏ទាក់ទាញ ថែមទៀតផង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]