រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជាស្គាល់ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មិនតែប៉ុណ្ណោះ ក៏ជាស្វាមីរបស់ តារាសម្តែងជើងចាស់ និងប្រធានសមាគមន៍សិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ជាគូស្វាមីភរិយា ដែលតែងតែ លេចវត្តមាន ក្នុងការងារសង្គមនានា ជាញឹកញាប់។    

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល ជិវិតគ្រួសារវិញ លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា សុទ្ធតែមាន ចំណងដៃកូនស្រីម្នាក់មួយរួចហើយ មុននឹងចាប់ដៃគ្នា កសាងគ្រួសារថ្មីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ងាកទៅមើលពី កូនស្រី លោក ហេង ឡុង វិញ អាយុនៅក្មេងសោះ តែ ក្នុងឱកាសផលិតកម្ម Galaxy Navatra លក់សិទ្ធិបទ «Are You Ok?» ទៅឲ្យផលិតកម្ម Ges Tos របស់ចិន នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ រូបនាងត្រូវ បានជ្រើសរើសឲ្យក្លាយជា អ្នកតំណាងផលិតកម្មទាំងមូល ឡើងធ្វើសន្ទរកថា ជាភាសាខ្មែរ និងភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ មើលទៅដូចអ្នកអាជីពខ្លាំងណាស់។

មិនតែប៉ុណ្ណោះ មហាជនពិតជា ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី រូបនាងបង្ហើបសម្លេងជាភាសាអង់គ្លេស ដែលមើលទៅដូចជនជាតិដើមខ្លាំងណាស់ លើសពីនេះទៅទៀត ការនិយាយសុទ្ធតែមាន ចង្វាក់លើកដាក់ល្អ មានទេពកោសល្យក្នុងការប្រើប្រាស់ភាសានេះ ជាលក្ខណៈផ្លូវការ សូម្បីតែ ពិធីការិនី សានសាណា ក៏មានកោតសរសើរ លើសមត្ថភាពភាសាបរទេសរបស់រូបនាងផងដែរ។

ជាងនេះទៅទៀត ក្រឡេកទៅមើល លោក ហេង ឡុង វិញ ក្រោយពេល កូនស្រីបញ្ចេញសមត្ថភាហើយ ត្រូវបងប្អូនសរសើរបែបនេះ រូបលោក បានបង្ហោះសារ យ៉ាងដូច្នេះថា ៖

សំណេរ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ហេង ឡុង និងកូនស្រី
លោក ហេង ឡុង និងគ្រួសារ
លោក ហេង ឡុង និងគ្រួសារ
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ឡុង