កូរ៉េខាងត្បូង៖ តួអង្គមួយរូបនៅក្នុងរឿង Squid Game លោក Anupam Tripathi បានចែករំលែកអំពីភាពប្រជាប្រិយភាពរបស់លោក ក្រោយពីភាពជោគជ័យនៃរឿងនេះ។  

ក្នុងនោះ ក្នុងវគ្គទី១២ នៃកម្មវីធី​ Breakfast With Tiffany ដែលបានមានឈ្មោះថា Mobidic នៅលើយូធូប​ លោក Anupam Tripathi តួអង្គ Ali Abdul ក្នុងរឿង Squid Game បានទទួលនូវក្តីស្រលាញ់ជាច្រើនពីអ្នកទស្សនា ដោយលោកបានចែករំលែកនូវប្រធានបទផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ Anupam Tripathi បានពន្យល់ថា លោកអាចដឹងពីប្រជាប្រិយភាពដែលខ្លួនលោកទទួលបានពីរឿង Squid Game ដោយបានមានប្រសាសន៍ថា៖ ខ្ញូំបានជួបអ្នកគាំទ្រ ខណៈពេលធ្វើដំណើរមកសាលារៀន។ នេះជាលើកទី១ ហើយដែលវាកើតឡើងបែបនេះ វាគួរឱ្យរំភើប ហើយខ្ញុំពិតជាអរគុណដល់អ្នករាល់គ្នាដែលផ្តល់ និងបង្ហាញក្តីស្រលាញ់។

លោកបន្តទៀតថា អ្វីដែលផ្លាស់ប្តូរច្រើននោះ បន្ទាប់ពីរឿង Squid Game ល្បីរន្ទឺ គឺលោកទទួលបានការខលទូរស័ព្ទឱ្យសម្តែងជាច្រើន។ មិនត្រឹមតែកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែមកពីឥណ្ឌា និងហូលីវូដ (Hollywood) ថែមទៀតផង។ ក្នុងនោះ លោកក៏បានថតស្ពតពាណិជ្ជកម្មផងដែរ។

គួរបញ្ជាក់ថា លោក Anupam Tripathi បានរៀនសម្តែងនៅសាកលវិទ្យាល័យសិល្បៈជាតិកូរ៉េ (KARTs) ហើយគាត់បានពន្យល់ថា៖

Anupam Tripathi
រូបភាព
រូបភាព
វីដេអូ

ប្រភព៖ Allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]