បរទេស៖ បើទោះបីជា តារាចម្រៀងប្រុស លោក Justin Bieber និង ភរិយា Hailey Baldwin បានរៀបមង្គលការនឹងគ្នា អស់រយៈពេល ២ ឆ្នាំមកនេះ និងបានរួមរស់ជាមួយនឹងពោរពេញដោយក្ដីសុខ និងភាពផ្អែមល្ហែមក៏ដោយ តែក៏មានមនុស្សជាច្រើន នៅតែនឹកឃើញ ដល់រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរ និងមានការជំទាស់ អំពីការរៀបការជាមួយ Hailey ផងដែរ។ 

ដោយឡែក ថ្មីៗនេះ នៅក្នុងកម្មវិធីមួយ តារាម៉ូដែលវ័យ ២៤ ឆ្នាំ Hailey ស្រាប់តែបានចែករំលែក អំពីពេលវេលាដ៏លំបាកមួយ នៅពេលដែល នាង និងលោក Justin ទើបតែរៀបការដំបូងៗ។ នៅក្នុងនោះដែរនាងបាននិយាយថា៖  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hailey

មិនត្រឹមតែប៉ុណ្ណោះ Hailey Baldwin ថែមទាំងបាន​បើក​បង្ហាញ ​អំពី​ទំនាក់​ទំនង​ស្នេហា ថា នាងពិតជាបានស្រលាញ់​ ស្វាមីរបស់ខ្លួន ហើយ​ក៏មិន​អាច​បោះបង់​ចោលបាននោះទេ។ 

តែយ៉ាងណាមិញ ដោយសារតែមានការគាំទ្រ និងការលើកទឹកចិត្ត ពីម្តាយរបស់នាង ទើបធ្វើឲ្យតារាស្រីរូបនេះ មានស្មារតីឡើងវិញ និង បានជួយស្វាមីរបស់ខ្លួន យកឈ្នះលើ ពេលវេលាដ៏លំបាកនេះ។ នៅក្នុងឆ្នាំ ២០១៩ ដែលប្ដីប្រពន្ធអ្នកទាំងពីរបានរៀបការជាមួយគ្នានោះ គឺជាពេលវេលាដែល លោក Justin Bieber បានទទួលរងពី ជំងឺធ្លាក់ទឹកចិត្ត ហើយគូស្នេហ៍មួយគូនេះ ក៏បានទទួលរងសម្ពាធពី មតិសាធារណៈ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]