ចិន៖ កាលពីថ្ងៃទី ៦ ខែវិច្ឆិកាកន្លងទៅនេះ គឺជាថ្ងៃខួបកំណើត គម្រប់៣១ឆ្នាំរបស់ តារាប្រុស លោក Wu Yifan ដែលធ្វើឲ្យគ្រប់គ្នា នឹកស្មានមិនដល់ ព្រោះកាលពីឆ្នាំមុនៗ តារាប្រុសរូបនេះ គឺជាតារាលំដាប់ នៅក្នុងសិល្បៈកម្សាន្ត និងទទួលបានការអបអរសាទរ ពីអ្នកគាំទ្រជាច្រើន ប៉ុន្តែពេលនេះ នៅពេលដែលរឿងអាស្រូវផ្លូវភេទត្រូវបានលាតត្រដាង រូបលោក មានតែធ្វើខួបកំណើតនៅក្នុងពន្ធនាគារ ព្រមទាំងទទួលបានការរិះគន់ជាច្រើន ពីសង្គមអនឡាញ។
ដោយឡែក ថ្មីៗនេះ ទំព័រដ៏ល្បីមួយ បានបើកបញ្ចេញនូវអត្ថបទដ៏រំជើបរំជួល នៅពេលដែល បានបង្ហាញពីសកម្មភាពពិសេសនៅលើបណ្តាញសង្គមរបស់ Du Meizhu ដែលជានារីវ័យក្មេង បានប្ដឹងទៅលើករណីរបស់លោក Wu Yifan កាលពីប៉ុន្មានខែមុននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នារិវ័យក្មេងរូបនេះ ត្រូវមនុស្សជាច្រើនចាប់បាន ក្រោយពីបានបង្ហោះរូបភាពដ៏ទាក់ទាញ នៅម៉ោង ០:០០ ថ្ងៃទី ៦ ខែវិច្ឆិកា ព្រមទាំងមានសារសរសេរថា «តើនៅពេលណា ដែលវានឹងធ្លាក់ព្រិល?» ។
មិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្ដាញសង្គម អ្នកនិយមលេងអ៊ីនធឺណិត បានពិនិត្យមើលព័ត៌មានលម្អិត គួរឱ្យសង្ស័យ អំពីការបង្ហោះនេះ ដោយរូបនាង បានបង្ហោះនៅម៉ោង ០:០០ ថ្ងៃទី ៦ ខែវិច្ឆិកា ដែលចំថ្ងៃខួបកំណើត របស់ Wu Yifan តែម្ដង ។
ជាពិសេស យោងតាមមតិជាច្រើន បានលើកឡើងថា ពេលវេលានៃការបង្ហោះនេះ ពិតជាបង្ហាញថា នាងនៅតែចងចាំថ្ងៃខួបកំណើតរបស់ Wu Yifan ហើយ ប្រសិនបើ អ្នកទាំងពីរ នៅតែស្រលាញ់គ្នា នេះអាចជាអត្ថបទ ដែលពោរពេញដោយអត្ថន័យលាក់កំបាំង ដើម្បីអបអរសាទរ តារាប្រុសរូបនេះ ក្នុងថ្ងៃកំណើត៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]