កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងទោលវ័យក្មេងកូនកាត់ Jeon Somi បានទម្លាយ និង បើកចំហសារជាថ្មីម្តងទៀត អំពីការផ្លាស់ប្តូររបស់នាងពី JYP Entertainment ទៅ THE BLACK LABEL តាមរយៈការសំភាសនិ៍មួយ។
ជាក់ស្តែង តារស្រីវ័យ ២០ ឆ្នាំរូបនេះ បើកចំហអំពីមូលហេតុពិតប្រាកដដែលនាងចាកចេញពីក្រុមហ៊ុន នៅក្នុងបទសម្ភាសន៍ជាមួយ Turkids on the Block បន្ទាប់ពីបានរំសាយក្រុមចម្រៀងនារី I.O.I ក្នុងឆ្នាំ ២០១៧ និងការចាកចេញរបស់នាងពីក្រុមហ៊ុនក្នុងឆ្នាំ ២០១៨ ដោយបានរៀបរាប់ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ So Mi បានបន្ថែមទៀតថា នាងបានជ្រើសរើសធ្វើជាសិល្បករទោលជាជាងចូលរួមជាមួយក្រុម ដោយសារតែខ្វះអ្នកហ្វឹកហាត់ នៅក្នុង THE BLACK LABEL នាងបានក្លាយជាតារាចម្រៀងទោលដោយដោយស្វ័យប្រវត្តិ។
អ្វីដែលពិសេសនោះ និងគួរឲ្យចាប់អារម្មណ៍ទៀតផងនោះ នៅពេលដែលពិធីករ Lee Young Jin សួរថាតើនាងធ្លាប់សោកស្ដាយពីការចាកចេញពី JYP Entertainment ដែរទេ ចម្លើយរបស់នាងត្រូវបានឆ្លើយយ៉ាងលឿន ក៏ដូចជាគ្មានការសោកស្តាយ ត្រឹមតែមួយម៉ាត់ដោយលើកឡើងថា៖
ក្នុងនោះផងដែរ So Mi ក៏បានរៀបរាប់អំពី ការធ្វើសិល្បករនៅក្នុង THE BLACK LABEL មិនថាចំណូលរបស់ ឬរបៀបមើលថែចំពោះនាង ក្នុងនាមជាសិល្បករទោល និងជាអ្នកនិពន្ធបទចម្រៀង តារាស្រីរូបនេះ ពិតជាសប្បាយចិត្ត ជាពិសេសនោះ មនុស្សដែលនាងធ្វើការជាមួយបានមើលថែនាងបានយ៉ាងល្អ ដូចជាក្រុមគ្រួសារផងដែរ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]