ថៃ៖ គឺជាគូស្នេហ៍តារាប្រុសស្រីដ៏ផ្អែមល្ហែមមួយ រវាង លោក New Wongsakorn និង Now Tisanart ដែលបានទាក់ទងមើលចិត្តថ្លើមគ្នា អស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបាន ធ្វើឲ្យហ្វេនៗជាច្រើន តែងទែទន្ទឹងរង់ចាំ ពីដំណឹងល្អរបស់អ្នកទាំងពីរ ។

ជាពិសេស បើទោះបីជា គម្លាតអាយុរបស់គូស្នេហ៍មួយនេះ ហាក់ឃ្លាតឆ្ងាយពីគ្នា ដែលខាងប្រុសមានអាយុច្រើនជាង រហូតដល់ទៅជាង ១០ ឆ្នាំក៏ដោយ ប៉ុន្តែវាមិនបានធ្វើឲ្យមានការលំបាក ឬមានឧបសគ្គ នៅក្នុងជីវិតគូរបស់ពួកគេឡើយ ផ្ទុយទៅវិញ New និង Now កាន់តែចុះសម្រុងល្អ និងមានសកម្មភាពល្អូកល្អើននឹងគ្នា មិនចេះដាច់ យកមកបង្អួតហ្វេនៗ ពេញបណ្ដាញសង្គម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មី​ៗ​នេះ ​New បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីភាពរីករាយរបស់ខ្លួន និងគូស្នេហ៍សាជាថ្មី នៅក្នុងការទៅកម្សាន្តជាមួយគ្នា នៅក្រោមបរិយាកាសសមុទ្រ យ៉ាងរ៉ូមែនទិក។ ម៉្យាងវិញទៀត តាមរយៈរូបទាំងនោះ បានធ្វើឲ្យហ្វេនៗមើលឃើញថា ក្រៅពីមានទំនាក់ទំនងស្នេហាដ៏ល្អហើយ ទម្រង់មុខ និងសម្រស់ របស់ពួកគេទាំងពីរ ពិតជាមានភាពប្រហាក់ប្រហែល សាកសមគ្នា ដែលសឹងតែមិនជឿថា លោក New មានអាយុច្រើនជាង Now ដល់ទៅជាង ១០ ឆ្នាំ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

New និង Now
Now និង New
New និង Now
New និង Now
Now និង New
Now
New
Now និង New

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]