ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសន្និសីទកាសែត និងចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការហើយ។
ជាការពិតណាស់ ការចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង ដែលកំពុងតែល្បីល្បាញ និងធ្វើឱ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមនៅកម្ពុជា និងបរទេសនេះ ធ្វើឡើងបន្ទាប់ពី ខាងផលិតកម្ម បានកែសម្រួលទំនុកចម្រៀង ក៏ដូចជាការសម្ដែងឡើងវិញ ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលបាននូវទិដ្ឋាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់សន្និសីទសារព័ត៌មាននេះដែរ ក៏មានការចូលរួមពីសំណាក់តំណាងផលិតកម្ម និងអ្នកចាត់ការទូទៅក្រុមហ៊ុន GESTOS និងតំណាងមកពីប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភ្ញៀវកិត្តយសជាតិ អន្តរជាតិ និងព្រមទាំងបណ្ដាអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរ។
ជាមួយគ្នានេះដែរ ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា មានចក្ខុវិស័យដើម្បីនាំយកបទចម្រៀងខ្មែរទៅកាន់ទីផ្សារបរទេស ប្រកាន់ភ្ជាប់នូវការផលិតចម្រៀងថ្មីៗមិនចម្លងស្នាដៃអ្នកដទៃនិងមានគោលបំណងធ្វើឲ្យបរទេសបានស្គាល់អំពីប្រទេសកម្ពុជា ដើម្បីឈានទៅទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាប្រទេសយើងឲ្យកាន់តែច្រើន។ ជាក់ស្តែងបទ Are you ok? នេះតែម្តង ឃើញមានតារាល្បីៗលំដាប់ពិភពលោកបានយកបទនេះទៅសម្តែងដាក់ក្នុងបណ្តាញសង្គមយ៉ាងច្រើនជាពិសេសបណ្តាញសង្គម TikTok៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]