រាជធានីភ្នំពេញ៖ ជឿជាក់ថា មហាជនជ្រាបមកហើយ កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បី ខេមរៈ សិរីមន្ត បានប្រើពាក្យ ស្ទាវ នៅក្នុងការឡាយរបស់លោក នៅលើហ្វេសប៊ុកថា ក្មេងសម័យឥឡូវ បើពុំមានដីផ្ទាល់ខ្លួនឬ បង់រំលស់ដីទេនោះ ម៉េចហៅ ស្ទាវកើតទៅ។
ជុំវិញរឿងនេះដែរ ក៏មានភាពចម្រោងចម្រាសផ្សេងៗគ្នា ពាក់ព័ន្ធនឹងពាក្យថា ស្ទាវនេះ។ ក្នុងនោះដែរ បើតាមអត្ថន័យ នៅក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ ស្ទាវនេះ មានន័យថា ជំទង់ (ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ) ឧទា៖ គោស្ទាវ , មាន់ស្ទាវ ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ជាមួយគ្នា ក្រោយពីល្បីរឿង ពាក្យស្ទាវនេះ នៅលើបណ្តាញសង្គម ស្រាប់តែ លោក ដួង សុខគា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដូច្នេះថា៖
គាំទ្រពាក្យដាស់តឿនរបស់ប្អូនសេរីមន្ត! គាត់និយាយមិនខុសទេ! ស្តាប់ហើយគិតទើបដឹងថាត្រូវ!
សរុបសេចក្តីមក បើតាមការលើកឡើងរបស់លោក ខេមរៈ សិរីមន្ត មិនខុសនោះទេ លោក ដួង សុខគា បានសង្កត់ធ្ងន់ថា យុវជនសម័យឥឡូវ គួរខិតខំរៀនរក រិះរកសន្សំ រៀនធ្វើអំពើល្អ លើកកិត្តិយសសង្គម ជាពិសេសនោះ ចេះរកលុយបង់រំលស់ដីថែមទៀត ដូចអ្វីដែលតារាចម្រៀង ខេមរៈ សិរីមន្តលើកឡើងទើបល្អ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]