ចិន៖ នៅថ្ងៃទី ៦ ខែវិច្ឆិកា កន្លងទៅ យោងតាម ទំព័រ 163 បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Zhang YixingLay បានចេញសេចក្តីថ្លែងការណ៍បដិសេធ មិនមានកូនជាមួយនឹងអ្នកគាំទ្រនារីម្នាក់ ដោយរូបលោក បានបញ្ជាក់​ថា ​នឹង​ប្រើ​វិធានការ​ខ្លាំងបំផុត ​ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ព្រមទាំងបានអរគុណ​ចំពោះ​ ការ​អន្តរាគមន៍​ពី​ច្បាប់ ​ដើម្បី​ការពារ​កិត្តិយស របស់ខ្លួន។

រឿងហេតុនេះបានកើតឡើង ដោយកាលពីមុននោះ ស្រាប់តែព័ត៌មានថា មានតារាចម្រៀងប្រុសដ៏ល្បីមួយរូប បានមានទំនាក់ទំនង ជាមួយនឹងអ្នកគាំទ្រម្នាក់ និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស ថែមទាំង បង្ហើបថា នារីរូបនោះមានផ្ទៃពោះ ប៉ុន្តែបែរមិនព្រម រួចក៏បង្ខំឲ្យរំលូតកូន ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមទិន្នន័យ ដែលផ្តល់ដោយអ្នកជំនាញ បានធ្វើឲ្យមនុស្សមួយចំនួន ជឿជាក់ថា តារារូបនេះគឺជា លោក Zhang Yixing

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពដដែល ក៏បានលើកឡើងថា ចាប់តាំងពី បានចាប់ផ្តើមអាជីពនេះមក រហូតមកដល់ពេលនេះ លោក Zhang Yixing មិនដែលបង្ហាញរឿងរ៉ាវស្នេហារបស់ខ្លួនជាសាធារណៈទេ។ ហើយ កាល​ពី​ខែ​មករា តារា​ចម្រៀង​ប្រុស​រូប​នេះ ក៏​បាន​បដិសេធ​ ពីរឿង​មាន​ស្នេហា​ម្ដងរួចទៅហើយ ដូច្នេះ​ទើប​ជីវិត​ឯកជន​របស់​លោក តែងតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍ជាពិសេស ​ពី​សាធារណៈជន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Zhang Yixing
Zhang Yixing
Zhang Yixing
Zhang Yixing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]