ថៃ៖ តួសម្តែងឯកស្រី Davikah តែងតែធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង​ជាបន្តបន្ទាប់ នៃការបង្ហាញរូបរាងដ៏ទាក់ទាញរបស់នាងជារឿយៗ ដោយមិនខ្លាចនឹងបង្អួត រូបរាងដ៏ស៊ិចស៊ី ក្នុងសម្លៀកបំពាក់បង្ហាញសាច់ មើលទៅវាពិតជា សាកសមជាមួយរូបសម្រស់ ទោះជានាង មានរាងស្គមខ្ពស់ដូចម៉ូដែល ខុសពីតារស្រីដទៃក៏ដោយ។

ជាមួយគ្នានេះដែរ ភាពស្អាតចម្លែករបស់តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗ ជ្រួលជ្រើមម្តងហើយម្តងទៀត ជាក់ស្តែង នៃការនាងលេងស្ទីល ប​ញ្ចេញសាច់ខ្ចីស្រស់ៗ ដោយបិទបាំងតិចបំផុត ផ្នែកលើ​ ដែលបានឃើញហើយ ស៊ីអារម្មណ៍ចង់ឈាមច្រមុះតែម្តង ជាមួយរូបថត ដំណើរកម្សាន្ត ដែលបានដកឃ្លាពីសិល្បៈ ទៅលេងលំហែ នៅមាត់សមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ Davikah មិនត្រឹមតែបង្អួតសម្រស់ទាក់ភ្នែក ដែលបានឈរបង្ហាញរាងដ៏ស្លីមរបស់នាង ជាមួយស្នាមញញឹមទាក់ទាញនោះទេ នាងក៏ឆ្លៀតថតរូប បង្ហាញជាមួយសុនកចិញ្ចឹមរបស់តារាស្រីរូបនេះផងដែរ នាឆ្នេរសមុទ្រ ក្នុងដំណើរកម្សាន្តមួយនេះ។

អ្វីដែលចាប់អារម្មណ៍ សុនកដែល តួអង្គ «Pee Mak» រូបនេះ ត្រូវបានមហាជន លើកឡើងបែបកំប្លែងៗ ជាមួយនឹងរូបរាងនៃសត្វចិញ្ចឹមរបស់នាង មិនខុសគ្នាប៉ុន្មាននោះទេ នៃម្ចាស់របស់វា​ ទាំងម្ចាស់ និងសុនក មានរាងដូចគ្នា​ ស្វិត ស្គមស្គាំង ជើងវែងស្រឡូន ថែមទាំងសរសើរ Davikah ពូកែរកពូជសុនក មានរាងមើលទៅដូចជានាងថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

 Davikah
 Davikah
 Davikah
 Davikah និងសុនក
 Davikah និងសុនក
 Davikah និងសុនក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]