បរទេស៖ ថ្មីៗនេះ យោងតាមប្រភពបរទេសមួយ បាននិយាយថា តារាម៉ូដែលស្រី Kylie Jenner ព្រមទាំងកូនស្រីរបស់នាង បានមានវត្តមាន នៅក្នុងពិធីបុណ្យតន្ត្រី Astroworld Festival ហើយនៅក្នុងនោះ តារាស្រីរូបនេះ បានស្ថិតក្នុងទីតាំង​ ដែលមាន​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ ពី​កន្លែង​ដែល​មាន​ភាព​ចលាចលវឹកវរ ផងដែរ។ តែទោះជាយ៉ាងណា នាង និងកូនស្រី មានសំណាងបានរត់គេចខ្លួន នៅពេលដែលមានភាពវឹកវរ និងបណ្ដាលឲ្យមានមនុស្សស្លាប់។​ 

ជាពិសេសនោះដែរ នៅមុន​ពេល​កើតហេតុ​មិន​យូរ​ប៉ុន្មាន តារាស្រីរូបនេះ ថែមទាំងបាន​ចែក​រំលែក ​វីដេអូ​ពី​ក្រោយ​ឆាក និង​ឃ្លីប បង្ហាញឲ្យឃើញពី ​ហ្វូង​មនុស្ស​ ដែលបាន​ចូល​រួម​កម្មវិធី​តន្ត្រីមួយនេះ។ យ៉ាងណាមិញ ជាមួយនឹងភាពចលាចលនេះ បានធ្វើឲ្យមនុស្ស ចំនួន ៨ នាក់ បានស្លាប់ និងរាប់រយនាក់ទៀត បានរងរបួស នៅក្នុងអំឡុង រាត្រីបើកពិធីបុណ្យ Astroworld។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងមន្ត្រីនៅរដ្ឋ Texas បាននិយាយថា ហ្វូងមនុស្ស បានចាប់ផ្តើមប្រមូលផ្តុំគ្នា នៅមុខឆាក ក្នុងម៉ោងប្រហែល ៩ និង ១៥ នាទីយប់ម៉ោងក្នុងស្រុក ដោយបានបង្កឱ្យមានការភ័យស្លន់ស្លោ។ ហើយប៉ូលិស និង​កង​ពន្លត់​អគ្គិភ័យ​ បាន​ព្យាយាម​ទប់​ស្កាត់​ស្ថានការណ៍ ប៉ុន្តែនៅតែច្រើនលើសលប់ ទប់មិនឈ្នះ ។ ក្នុងនោះដែរ សូម្បីតែតារារ៉េប លោក Travis Scott និងអ្នករៀបចំព្រឹត្តិការណ៍ បានបញ្ឈប់កម្មវិធីលឿន ជាងការរំពឹងទុក ដោយសារតែមនុស្សជាច្រើន បានរងរបួស ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
ទិដ្ឋភាពមុនពេល មានភាពចលាចល
ទិដ្ឋភាពមុនពេល មានភាពចលាចល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]