កូរ៉េខាងត្បូង៖ អាចនិយាយបានថា តារាចម្រៀង លោក Rain និង តារាស្រី Kim Tae Hee គឺជាគូស្វាមីភរិយា ដ៏គំរូល្អមួយ នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ដែលចាប់តាំងពី មានទំនាក់ទំនងស្នេហា ជាផ្លូវការ ព្រមទាំងបានរួមរស់ជាមួយគ្នា អស់រយៈពេល ១០ ឆ្នាំមកនេះ រឿងស្នេហាដ៏ស្រស់ស្អាត របស់អ្នកទាំងពីរ តែងតែធ្វើឱ្យគ្រប់គ្នា កោតសរសើរមិនដាច់ពីមាត់ ផងដែរ។
ប៉ុន្តែ ទោះមានភាពល្អប្រសើរយ៉ាងណាក្ដី គូស្នេហ៍ស្វាមីភរិយាមួយ ហាក់ដូចជា កម្រនឹងបើកបង្ហាញពីពេលវេលា ដ៏ផ្អែមល្ហែម នៅក្នុងជីវិតពិតខ្លាំងណាស់ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែចង់ឃើញ ពីសកម្មភាព ក៏ដូចជា ទំនាក់ទំនងនៃការរស់នៅប្រចាំថ្ងៃ របស់អ្នកទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ លោក Rain និង Kim Tae Hee ស្រាប់តែបានធ្វើឲ្យអ្នកគាំទ្ររំជួលចិត្ត នៅពេលដែលបានឃើញ ប្ដីប្រពន្ធមួយគូនេះ បង្ហាញភាពល្អូកល្អើនជាមួយគ្នា នៅក្នុងរូបភាព ដែលថតបានដោយអ្នកដំណើរឆ្លងកាត់ ជាពិសេសនៅក្នុងនោះ អ្នកទាំងពីរ ថែមទាំងបាន កាន់ដៃគ្នាដើរលេង យ៉ាងផ្អែមល្ហែម ក្នុងពេលដែលរូបនោះ អ្នកទាំងពីរត្រូវបានគេថត ពីខាងក្រោយក៏ដោយ ក៏អាចធ្វើឲ្យហ្វេនៗរំភើបចិត្តជំនួស ផងដែរ។
យ៉ាងណាមិញ តាមរយៈនេះ ធ្វើឲ្យមនុស្សជាច្រើន អាចសង្កេតឃើញថា បើទោះបីជា ប្ដីប្រពន្ធតារាប្រុសស្រីទាំងពីរ បានរួមរស់ជាមួយគ្នាអស់រយៈពេលយ៉ាងយូរហើយក្ដី ប៉ុន្តែទំនាក់ទំនងស្នេហា នៅតែចុះសម្រុងល្អ និងស្រលាញ់យល់ចិត្តគ្នា ដូចកាលពីដំបូងៗ គ្មានប្រែប្រួលនោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]