ចិន៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រីវ័យក្មេង Zhao Lusi កាន់តែធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងសមត្ថភាពសម្ដែង ព្រមទាំងរូបសម្រស់ដ៏ភាពលេចធ្លោយ៉ាងខ្លាំង នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន និងត្រូវបានគេប្រៀបធៀបឥតឈប់ឈរ ដែលបង្កភាពចម្រូងចម្រាស ពេញបណ្ដាញសង្គម។ 

យ៉ាងណាមិញ ថ្មីៗនេះ មានអ្នកសរសេរប្លុកចិនដ៏ល្បីល្បាញ បើកបង្ហាញអត្ថបទមួយ នៅពេលដែលបានចែករំលែករូបថត ដែលថតចេញពីការ Live ធ្វើឲ្យមើលឃើញពីសម្រស់យ៉ាងច្បាស់ៗរបស់ តារាស្រីរូបនេះ ដែលមិនដូចរូបថត ដែលត្រូវបានកែសម្រួល យ៉ាងល្អិតល្អន់ដោយស្ទូឌីយ៉ូ នោះទេ ជាពិសេស នៅពេលដែលនាងញញឹម បានបង្ហាញឲ្យឃើញពី ស្នាមផ្នត់ពីរជាន់នៅក្រោមចង្កា ធ្វើឲ្យហ្វេនៗជាច្រើន បានគិតថា នាងកំពុងតែឡើងទម្ងន់ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ Zhao Lusi បង្ហាញ​មុខ ​មិន​សូវ​ស្អាត​បែប​នេះ ហើយអ្នកគាំទ្រ​មួយចំនួន ក៏បានសំណូមពរទៅ ​ក្រុមហ៊ុន​គ្រប់គ្រង​ ឱ្យ​បង្កើត​របប​អាហារ និង​ការហាត់ប្រាណ​ ឱ្យ​តារា​ស្រីរូបនេះ ឲ្យ​មាន​រាង​ស្លីមស្អាត ឡើងវិញ ផងដែរ៕  

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Zhao Lusi 
 Zhao Lusi 
 Zhao Lusi 
 Zhao Lusi 
រូបភាពបង្ហាញសម្រស់ពិត របស់ Zhao Lusi 
រូបភាពបង្ហាញសម្រស់ពិត របស់ Zhao Lusi 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]