ភ្នំពេញ៖ ច្រើនឆ្នាំកន្លងមកហើយដែលតារាសម្ដែង និងពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ។ ពិតណាស់ តារារូបនេះ តែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍លើសមត្ថភាព និងរូបសម្រស់ជានិច្ចតែម្ដង។

ម្យ៉ាងវិញទៀត នាងជាតារាស្រីមួយរូប ដែលត្រូវបានទស្សនិកជនជាច្រើន សរសើរមិនដាច់ពីមាត់ ទៅលើមុខមាត់ដ៏ស្រស់ស្អាតពីធម្មជាតិគ្មានការកែកុន។ យ៉ាងណាមិញ បើក្រឡេកមើលលើការតុបតែងខ្លួនរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងងរយៈពេលចុងក្រោយនេះ គេតែងតែឃើញនាងបង្ហោះរូបស្លៀកនូវឈុតប្លែកៗ និងទាន់សម័យជានិច្ច។ ជាពិសេស គេសង្កេតឃើញសម្លៀកបំពាក់ខ្លះ មានម៉ូតសាមញ្ញ តែបង្ហាញនូវភាពស៊ិចស៊ី ហើយស៊ីវិល័យខ្លាំងផងដែរ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បែរមកចាប់អារម្មណ៍នាពេលថ្មីៗនេះ ពិធីការិនីរូបនេះបានបង្ហោះរូបភាពក្នុងសម្លៀកបំពាក់បុរាណជាច្រើនសន្លឹក នៅលើគណនីផ្ទាល់ខ្លួននាង ដែលរំលេចនូវភាពស្រស់ស្អាតលេចធ្លោជាខ្លាំង អមជាមួយស្នាមសើចដ៏ស្រស់ប្រិមប្រិយ បូករួមសម្លៀកបំពាក់បែបខ្មែរ សំពត់ចង់ក្បិន មានឈៀងពានា សាកសមជានារីខ្មែរពិតៗតែម្ដង៕​ 

សូមទស្សនារូបភាពខាងក្រោម៖

ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com

ហ៊ិន ច័ន្ទនីរ័ត្ន