ភ្នំពេញ៖ ដូចដែរ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់តួអង្គក្នុងរឿង«ពស់កេងកង» ដែលជាតារាសម្តែងវ័យក្មេង ដ៏ពោរពេញដោយសមត្ថភាព អាចសម្តែងជាតួកាចឆ្នាស់ ស្លូតកាច ប្អូនស្រី ជូលី កាន់តែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ ត្រូវផលិតករជាច្រើនហៅថត រកពេលសម្រាកមិនចង់បាន។
ដោយឡែក ក្រៅពីសមត្ថភាពនៅក្នុងការងារសិល្បៈដ៏ល្អ ងាកមកមើលសម្រស់របស់នាងវិញ ឃើញថាបច្ចុប្បន្ននេះដែល រូបឆោមសម្រស់របស់តារាស្រីវ័យក្មេងរូបនេះ ក៏កាន់តែស្អាតខ្លាំងឡើង ខណៈពេលដែលរូបរាងកាន់តែធំពេញវ័យ ក្នុងវ័យ១៥ឆ្នាំនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ ជូលី បានធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍លើរូបនាងសារជាថ្មី ដោយតារារូបនេះ បង្ហោះរូបភាព ក្នុងសម្លៀកបំបាក់ប្រពៃណីក្នុងសម្រាប់ពិធីមង្គលការ បញ្ចេញរូបសម្រស់យ៉ាងស្រស់ស្អាត ដូចជាទម្រង់មុខរបស់នាង ក៏ស្រស់ស្អាតបែបV ចង្កាស្រួច ភ្នែកមូលមើលទៅពិតជាស្អាត និងគួរឲ្យស្រលាញ់តែម្តង។
បើទោះបី តារាស្រីរូបនេះ នៅក្មេងមែន តែរូបសម្រស់នាង ពិតជាស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញតែម្ដង ក្រោយអ្នកគាំទ្រ បានឃើញតារារូបនេះ ស្លៀកឈុតបុរាណនេះហើយ ពួកគេបានបញ្ចេញមតិ និងសរសើរពីរូបសម្រស់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]