ស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយបានក្លាយជាការពេញនិយមរបស់យុវ័យមួយចំនួន។ ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយអាចបង្កផលប៉ះពាល់ដល់សុខភាពធ្មេញ។ តើស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយផ្តល់ផលប៉ះពាល់អ្វីខ្លះ?
ខ្សែពត់ធ្មេញក្លែងក្លាយធ្វើឡើងពីខ្សែដែលមានដង្កៀបដូចដែកពត់ធ្មេញពិតប្រាកដអ៊ីចឹង។ ខ្សែនេះនឹងត្រូវបានបិទពីលើធ្មេញ បន្ទាប់មកត្រូវរុំព័ទ្ធជុំវិញថ្គាមខាងក្រោយដើម្បីភ្ជាប់វាឱ្យនៅជាប់មួយកន្លែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមអ្នកជំនាញនៅជុំវិញពិភពលោក ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយបណ្តាលឱ្យ៖
១. ពុល
ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងតម្លៃថោកដែលអាចធ្វើឱ្យពុលបាន។ វត្ថុធាតុដើមទាំងនោះមានដូចជា ជ័រកៅស៊ូចម្រុះពណ៌ និងលោហធាតុដែលផ្ទុកសារធាតុសំណ។ ក្នុងករណីខ្លះពួកវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។
២. ធ្មេញពុក និងប្រែពណ៌
ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានភ្ជាប់នឹងធ្មេញដោយប្រើកាវបិទធ្មេញតម្លៃថោកៗដែលបណ្តាលឱ្យខូចកាចាធ្មេញយ៉ាងធ្ងន់ធ្ងរ។ កាវនេះអាចជ្រាបជ្រៅចូលទៅក្នុងធ្មេញ និងបណ្តាលឱ្យធ្មេញប្រែពណ៌។
៣. ស្លាក់
នៅពេលដែលយុវ័យពាក់ខ្សែពត់ធ្មេញក្លែងក្លាយដោយខ្លួនឯង សម្ភារៈដែលជាប់នឹងខ្សែពត់ធ្មេញក្លែងក្លាយអាចរលុង និងធ្លាក់ចូលក្នុងបំពង់ខ្យល់ ជាពិសេសនៅពេលពួកគេកំពុងគេងដែលអាចបណ្តាលឱ្យស្លាក់បាន។
៤. រលាក និងឆ្លងមេរោគ
ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយមានហានិភ័យខ្ពស់ក្នុងការធ្វើឱ្យរលាក និងឆ្លងមេរោគនៅក្នុងមាត់។ ក្នុងករណីខ្លះអាចបណ្តាលឱ្យឆ្លងមេរោគធ្ងន់ធ្ងរ ដែលអាចត្រូវការធ្វើការវះកាត់ដើម្បីបញ្ឈប់ការរីករាលដាលទៀតផង។
៥. ធ្មេញប្តូរទីតាំង
ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយអាចធ្វើឱ្យធ្មេញប្តូរទីតាំង។ វាអាចធ្វើឱ្យធ្មេញកោង ឬវៀចជាងមុនទៅទៀត។
ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយញឹកញាប់អាចបណ្តាលឱ្យមានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពអ្នកពាក់។ នៅក្នុងប្រទេសថៃមានយុវ័យ ២ នាក់ស្លាប់ដោយសារការការពាក់ខ្សែពត់ធ្មេញក្លែងក្លាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]