បរទេស៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី Jennie សមាជិកក្រុម BLACKPINK កាន់តែមានការលេងខ្លួនទាក់ទាញ ជាមួយនឹងឈុតស្អាតៗ ជាពិសេស ពោរពេញទៅដោយភាពស៊ិចស៊ី ឲ្យហ្វេនៗរំជួលចិត្តគ្រប់ៗគ្នា នៅពេលដែលតារាស្រីរូបនេះ ចេញមកបង្ហាញខ្លួនម្ដងៗ។ 

ដោយឡែក នៅពេលនេះវិញ តារាស្រី Jennie កំពុងតែនៅ សហរដ្ឋអាមេរិក ដែលត្រូវបានគេ និយាយថា នាងនឹងមកទីនេះ ដើម្បីធ្វើបទភ្លេង និងសហការជាមួយនឹងក្រុមហ៊ុនល្បីៗជាច្រើន នៅក្នុងឧស្សាហកម្មកម្សាន្តពិភពលោក។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅពេលបានមកដល់ ទឹកដីអាមេរិក រូបនាងស្រាប់តែ បញ្ចេញសាច់ឈាម ឲ្យមនុស្សម្នាជ្រួលច្របល់នឹងសម្រស់របស់នាង ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅក្នុងនោះ ត្រូវបានគេដឹងថា នាងមិនបានបង្ហោះរូបថត នៅលើទំព័រផ្ទាល់ខ្លួនទេ ដោយបានរក្សាទុក នៅលើ Instagram របស់ Simi & Haze ដែលជារូបភាពមួយដ៏ជក់ចិត្តពី តារាស្រី Jennie ជាមួយនឹង ​រូបរាង​សិចស៊ី​ តុបតែងខ្លួន​ ពាក់អាវរឹបរាងខ្លី បញ្ចេញដើមទ្រូង បង្ហាញចង្កេះតូច ជាពិសេស នាងថែមទាំងបាន លេងទឹកមុខព្រងើយកន្តើយ ដែលធ្វើឱ្យសម្រស់កាន់តែលេចធ្លោខ្លាំងឡើង ហើយភ្លាមៗនោះ ​អ្នក​និយម​លេង​អ៊ីនធើណែត ​បញ្ចេញ​មតិ​សរសើរមិនដាច់ ពីសម្រស់ដ៏ទាក់ទាញរបស់នាង ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jennie
Jennie
Jennie
រូបភាពស៊ិចស៊ី របស់ Jennie
រូបភាពស៊ិចស៊ី របស់ Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]