ភ្នំពេញ៖ អ្នកណាមិនច្រណែន កាលពីថ្មីៗនេះ តារាពហុជំនាញវ័យក្មេង នាយចឺម កាន់តែបង្ហាញភាពល្អូកល្អើន ជាមួយគូស្នេហ៍ថ្មី ដែលអ្នកមេម៉ាយកូនមួយ ដ៏ស្រស់សោភាសាច់ចាំ សេង សុខឃីម​​ ហើយថែមទាំងជាតារាសម្ដែងពន្លកថ្មីផងដែរ ។

ទន្ទឹមនឹងនេះ មហាជនហាក់មន្ទិលក្នុងចិត្ត ក្រោយពេល នាយចឺម សុខៗស្រាប់តែចិត្តបែកផ្លូវគ្នាជាមួយនឹងសង្សារចាស់ មករើស តារាស្រីមេម៉ាយកូនមួយ ព្រោះតែសម្រស់រូបនាង ពិតជា ស្រស់ស្អាតមែន មេម៉ាយកូន១មែនពិត តែក្រមុំ១៨ឆ្នាំភាគច្រើន សុំខ្មាស់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ គេឃើញ តារាស្រីពន្លកថ្មីរូបនេះទើបតែបានបង្ហោះរូបភាព ជះភាពស្រស់ស្អាតជាច្រើនសន្លឹក ក្នុងឈុតពណ៌សក្បែរអាងហែលទឹកបញ្ចេញសម្រស់ទាក់ភ្នែក គ្រាន់តែឃើញហើយ នរណាៗក៏សរសើរពី រូបសម្បត្តិតារាស្រីរូបនេះដែរ មិនត្រឹមតែ មានរូបរាងស្រឡូន តូចច្រឡឹងឡើយ សូម្បីតែស្បែករបស់តារាស្រីរូបនេះ ក៏មើលទៅភ្លឺស្រស់ថ្លា ដែលធ្វើឲ្យរូបនាង មើលទៅកាន់តែស្រស់ស្អាត ល្អគន់តែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

សេង សុខឃីម
សេង សុខឃីម
សេង សុខឃីម
សេង សុខឃីម
សេង សុខឃីម
សេង សុខឃីម
សេង សុខឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]