ភ្នំពេញ៖ នាពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដំណើរការខារ៉ាអូខេ KTV ឌីស្កូតែក រង្គសាល និងក្លិបកម្សាន្តនានា នឹងត្រូវបើកវិញក្នុងពេលឆាប់ៗនេះហើយ។

ដោយឡែក កន្លែងកម្សាន្តទាំងនេះ អាចនឹងបើកឡើងវិញ ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយយោងតាមប្រសាសន៍របស់សម្តេចបានបញ្ជាក់ថា ការសម្រេចនេះ គឺយោងតាមសំណើរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយរង់ចាំមើលដំណើរការសាលារៀន និងទីតាំងមួយចំនួនជាមុនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ ទាក់ទងនឹងពិធិអាពាហ៍ពិពាហ៍ ប្រមុខរដ្ឋាភិបាល សម្រេចឲ្យមានអ្នកចូលរួមយ៉ាងច្រើន២០០នាក់ ដោយមិនគិតពីអ្នកបម្រើសេវាកម្មនៅក្នុងពិធី។ ចំពោះដំណើរការសាលារៀន កម្រិតមតេយ្យ មិនទាន់អនុញ្ញាតឲ្យដំណើរការឡើយ ដោយសារកុមារតូចៗ មិនបានចាក់វ៉ាក់សាំង៕  

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]