រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រោយបានបញ្ចប់ការសាងសង់ជាស្ថាពរ ដោយប្រើប្រាស់រយ:ពេលសាងសង់ជាង១ឆ្នាំ។
យ៉ាងណាមិញ ក្រលេកមកមើលទីតាំងភូមិសាស្រ្ត និងសំណង់ស្ថាបត្យកម្មនៃអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឯណេះវិញគឺថា ទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលសាងសង់តាមរចនាបទបែបខ្មែរទំនើបនេះ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដោយសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯរចនាបថនៃសំណង់ស្ថាបត្យកម្មនេះ គឺត្រូវបានសាងសង់ឡើងតាមរចនាខ្មែរ រចនាលម្អដោយមានបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិធវិចិត្ររចនា និងប្រើប្រាស់ថ្មម៉ាបជាការរចនាផ្នែកខាងក្នុង រំលេចទៅដោយគំនូរហោជាង ដែលមានគូសនៅរឿងអក្សរសិល្ប៍បុរាណខ្មែរ និងមានផ្តែរដែលមានរចនាដោយរចនាបថព្រៃក្មេង និងមានឆ្លាក់រំលេចដោយអក្សរថា ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ។
សូមរំលឹកផងដែលថា អាគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ដែលត្រូវបានសាងសង់ថ្មីនេះ បានចំណាយទឹកប្រាក់សាងសង់សរុបដល់ទៅជាង២៨លានដុល្លារសហរដ្ឋអាមេរិក៕
ចង់ឃើញថាតើ សំណង់ស្ថាបត្យកម្មនៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រណីតនិងស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]