ម៉ាក់ប៉ាច្បាស់ជាដឹងហើយថា កូនតូចៗអាចប្រឈមនឹងកើតជំងឺទឹកនោមផ្អែម ប្រសិនបើបណ្ដោយឲ្យញ៉ាំអាហារមិនល្អមួយចំនួន។ ក្មេងៗភាគច្រើនកើតជំងឺទឹកនោមផ្អែមប្រភេទ១ តែក៏អាចវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេង ហើយម៉ាក់ប៉ាអាចដឹងបានដោយសង្កេតមើលសញ្ញា ៥ ធំៗក្នុងអត្ថបទនេះ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេង ជាជំងឺរ៉ាំរ៉ៃដែលប៉ះពាល់ដល់របៀបដែលរាងកាយកូនយើងដំណើរការជាតិស្ករ (គ្លុយកូស)។ ចំពោះជំងឺនេះ បើគ្មានការព្យាបាលទេអាចបណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើងនាំឲ្យមានផលវិបាករយៈពេលវែង។
រោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេង
ជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេង អាចវិវត្តបន្តិចម្ដងៗ ដែលមិនមានរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ជួនកាល ជំងឺនេះត្រូវបានធ្វើរោគវិនិច្ឆ័យឃើញក្នុងអំឡុងពេលអាអូនទៅពិនិត្យសុខភាពប្រចាំឆ្នាំ។ ប៉ុន្តែ យើងអាចសង្កេតមើលថាកូនមានកើតជំងឺទឹកនោមផ្អែមប្រភេទ២ បានដោយសញ្ញា៖
– ស្រេកទឹក និងនោមញឹកញាប់៖ ជាតិស្ករដែលលើសក្នុងឈាមរបស់អាអូនអាចទាញយកជាតិទឹកចេញពីជាលិកាក្នុងរាងកាយ ជាហេតុបណ្ដាលកូនស្រេកទឹក និងនោមច្រើនជាងធម្មតា។
– អស់កម្លាំង៖ កង្វះជាតិស្ករនៅក្នុងកោសិការបស់រាងកាយកូន អាចធ្វើឲ្យអាអូនឆាប់ហត់ អស់កម្លាំង។
– ស្រវាំងភ្នែក៖ បើជាតិស្ករក្នុងឈាមកូនខ្ពស់ពេក ភ្នែករបស់កូនអាចនឹងស្រវាំង មើលមិនសូវច្បាស់។ ជួនកាល អាអូនពិបាកផ្ដោតអារម្មណ៍ក៏មាន។
– ឡើងខ្មៅលើស្បែក៖ មុនពេលកើតជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេង តំបន់មួយចំនួននៃស្បែកចាប់ផ្ដើមឡើងជាំ ភាគច្រើននៅជុំវិញក ឬក្លៀក។
– ស្រកទម្ងន់៖ បើគ្មានថាមពលដែលស្ករផ្គត់ផ្គង់ទេ ជាលិកាសាច់ដុំ និងជាតិខ្លាញ់នឹងថយចុះ។ ទោះយ៉ាងណាក៏ដោយ បញ្ហាស្រកទម្ងន់មិនសូវមានលើក្មេងកើតជំងឺប្រភេទ២ ដូចក្មេងកើតជំងឺទឹកនោមផ្អែមប្រភេទ១ទេ។
យ៉ាងណាមិញ ម៉ាក់ប៉ាអាចទប់ស្កាត់កូនពីការកើតជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេងបាន ដោយផ្លាស់ប្ដូររបៀបរស់នៅមួយចំនួនដោយ ញ៉ាំអាហារល្អចំពោះសុខភាព និងនាំកូនៗហាត់ប្រាណជាប្រចាំ។ ជាពិសេស ម៉ាក់ប៉ាគួរឲ្យកូនកាត់បន្ថយការញ៉ាំចំណីអាហារផ្អែម ប្រៃ ដូចជាទឹកក្រូចកំប៉ុង នំកញ្ចប់ ឬ fast food ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]