ខេត្តស្ទឹងត្រែង៖ កាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលក្រោយពីមាន ​អ្នកទោស​ចំនួន​៧​នាក់ ​បាន​ទម្លាយ​របង​ថ្ម រត់គេច​ខ្លួន​ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​​​ ឈាន​ចូល​ថ្ងៃ​ទី​៨​ខែវិច្ឆិកា ឆ្នាំ​២០២១​ ស្ថិត​នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង​ ។

ក្នុងនោះដែរ បើតាមប្រភព​ព័ត៌មាន បានឱ្យ​​ដឹង​ថា ​កាលពី​វេលា​ទៀប​ភ្លឺ​ ខណៈ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ដឹង​អ្នកទោស​វាយ​ជញ្ជាំង​ទម្លាយរត់​គេចខ្លួន បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ចំនួន​៤​គ្រាប់​ ដើម្បី​គំរាមបញ្ឈប់សកម្មភាព​រត់គេច ​តែ​មិន​អាច​រារាំង​បាន​ ។ តាម​ការ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នគរបាល​បាន​រក​ឃើញ​ឧបករណ៍​ធ្វើ​សិប្បកម្ម និង​វត្ថុ​រឹង​ចំនួន ដែល​ជា​ឧបករណ៍​សម្រាប់​ទម្លាយ​របង​ថ្ម ដូច​ជា​ប្រដាប់​ខួង ដែក​ត្រសេះ កំណាត់ឈើ ខ្នើយភួយ ដើម្បី​ខ្ទប់​វាយ​មិន​អោយ​ឮ​សំលេង​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាម លោក ឈុ​ន តារា ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ បានបញ្ជាក់ឱ្យ​ដឹងថា ​ក្នុង​ចំណោម​អ្នកទោសទាំង ​៧​នាក់នោះ​ មាន​ម្នាក់​ ត្រូវ​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​និង៦​នាក់​ទៀត​ជាប់​ទោស​ស្រាល​។​ក្នុង​ចំណោម​អ្នកទោស​រត់គេច​ខ្លួន​៧​នាក់ មាន​៦​ស្ថិត​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន និង​ម្នាក់ជាប់​ទោស​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​៕

អ្នកទោសដែលរត់គេចពីគុក
អ្នកទោសដែលរត់គេចពីគុក
អ្នកទោសដែលរត់គេចពីគុក
អ្នកទោសដែលរត់គេចពីគុក
អ្នកទោសដែលរត់គេចពីគុក
អ្នកទោសដែលរត់គេចពីគុក
សមត្ថកិច្ច និងមន្រ្តីពន្ធនាគារ
ទីតាំងដែលជនល្មើសហែកគុកចេញ
ទីតាំងដែលជនល្មើសហែកគុកចេញ

ប្រភព៖ KSP 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]