ភ្នំពេញ៖ នាពេលថ្មីៗនេះ អង្គការ WCS បានសហការជាមួយខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ បានលែងកន្ធាយក្បាលកង្កែប(ល្មិច)ជំទង់ចំនួន ០៥ក្បាលចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គរបស់វាវិញស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ដោយឡែក កន្ធាយក្បាលកង្កែប(ល្មិច)ទាំងប្រាំក្បាល មានទម្ងន់ចន្លោះពី ៥គីឡូក្រាមរហូតដល់២២គីឡូក្រាម ដោយត្រូវបានអ្នកភូមិម្នាក់រស់នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ប្រទះឃើញកំពុងដាក់លក់នៅក្នុងផ្សារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់មកទៀត ក្រុមមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះក៏បានចុះទៅដកហូតយកកន្ធាយក្បាលកង្កែបទាំងអស់ពីអ្នកលក់នោះ និងបានធ្វើការអប់រំណែនាំគាត់ឱ្យឈប់ទិញ និងលក់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់ទាំងនេះទៀត។
ចំពោះពិធីលែងនោះមានការអញ្ជើញចូលរួមពី លោក រិទ្ធ ព្រលឹង អភិបាលរងស្រុកសំបូរ ព្រះចៅអធិកាវត្តព្រះវិហារធំសសរ១០០ អធិការដ្ឋាននគរបាលស្រុក នាយសង្កាត់ រដ្ឋបាលជលផលសំបូរ ឆ្មាំទន្លេ បុគ្គលិកអង្គការWCS និងប្រជាពលរដ្ឋផងដែរ។
យ៉ាងណាមិញ គម្រោងអភិរក្សកន្ធាយក្បាលកង្កែប (ល្មិច)របស់អង្គការWCS គឺទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុបតាមរយៈគម្រោង «ដៃគូប្រឆាំងនឹងបទល្មើសសត្វព្រៃ», Margaret A. Cargill Philanthropy និង Turtle Survival Alliance៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]