បរទេស៖ យោងតាមប្រភពបានរាយការណ៍មក មានគេបានប្តឹងតារាចម្រៀងរ៉េប Travis Scott និង Drake ជាងមួយលានដុល្លារ ដោយអះអាងថា តារារ៉េបពីររូបនេះ «ញុះញង់ហ្វូងមនុស្ស» ដែលបណ្តាលឱ្យមានការ រងរបួសយ៉ាងធ្ងន់ធ្ងរ ជាច្រើននាក់ និង ៨ នាក់ផ្សេងទៀតបានស្លាប់។

យ៉ាងតាមដើមបណ្តឹង លោក Kristian Paredes អាយុ ២៣ ឆ្នាំមកពី Austin រដ្ឋ Texas បានដាក់ពាក្យបណ្តឹងដែលទទួលបានដោយ DailyMail.com កាលពីថ្ងៃអាទិត្យដោយចោទប្រកាន់អ្នករ៉េបរូបនេះ ពីការធ្វេសប្រហែសរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមពាក្យបណ្តឹង តារារ៉េប Drake បានមកលើឆាកជាមួយ Travis Scott ជាភ្ញៀវកិតិ្តយស Travis Scott ដែលអ្នកទាំងពីរ បានញុះញង់ហ្វូងមនុស្សចាប់ផ្តើមរុញគ្នា ដោយចាប់ផ្តើមពីប៉ែកខាងក្រោយមកមុខ ទើបបង្កជាហេតុការណ៍គ្រោះថ្នាក់បែបនេះ។

ក្នុងនោះបានបន្ថែមទៀតទៀតថា គេចោទប្រកាន់ Drake នៅតែបន្តការសម្តែងជាមួយ Travis Scott ខណៈដែលហ្វូងមនុស្សអស់ការគ្រប់គ្រង រហូតឈានទៅដល់ មានការរងរបួសជាច្រើននាក់ និងមានអ្នកស្លាប់ទៀតផង៕

ប្រភព៖ DailyMail.com

សូមទស្សនារូបភាពខាងក្រោម៖

Drake
Travis Scott
កន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]