បរទេស៖ តារារ៉េប លោក Travis Scott កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ទៅលើ ការបន្តសម្តែងក្នុងការប្រគុំតន្ត្រី នៅពេលដែលមានចលាចលពីទស្សនិកជន ដែលធ្វើឲ្យមនុស្សជាច្រើនស្លាប់ និងរងរបួស។
ក្នុងនោះដែរ តារាម៉ូដែលស្រី Kylie Jenner ដែលគូស្នេហ៍តារាប្រុសរូបនេះ ក៏បានស្ថិតក្នុងហេតុការណ៍នោះដែរ និងបានចេញមកបកស្រាយ នៅពេលដែលបានឃើញ មនុស្សជាច្រើន ស្ដីបន្ទោសគូស្នេហ៍ខ្លួន ដោយបានពន្យល់ នៅលើ Instagram Story ចំពោះរឿងមួយនេះថា មិនមាននរណាម្នាក់ ដឹងមុនពីការស្លាប់ នៅក្នុងការប្រគំតន្ត្រីនេះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងការបកស្រាយនេះ តារាស្រី Kylie បានសរសេរថា៖
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបានលើកឡើងថា នាង និង លោក Travis ពិតជាមានការសោកស្ដាយ ចំពោះសោកនាដកម្មនេះ ដែលបណ្ដាលឲ្យមនុស្ស ៨ នាក់ ស្លាប់ និងជាង ៣០០ នាក់បានរងរបួស ហើយក៏បានចូលរួមរំលែកទុក្ខ ទៅកាន់អ្នកស្លាប់ និងអ្នករបួសទាំងអស់ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ។ ជាពិសេស Kylie ក៏បានជឿជាក់ថា លោក Travis ពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកគាំទ្ររបស់ខ្លួន និងសហគមន៍ Houston ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]