រាជធានីភ្នំពេញ៖ ជឿជាក់ថា មហាជនបានស្តាប់ និងទស្សនារួចមកហើយ បទចម្រៀងកំពុងពេញនិយមនៅលើបណ្តាញសង្គម Are You Ok របស់តារាចម្រៀងស្រី ប្រចាំផលិតកម្ម Galaxy កញ្ញា តន់ ច័ន្ទសីម៉ា ដែលទទួលបានទាំងបានគាំទ្រ និងការរិះគន់ ពីសំណាក់មហាជន មួយចំនួន។
ក្នុងនោះ អ្វីដែលជាភាពចម្រោងចម្រាស់ នៅក្នុងបទចម្រៀង Are You Ok នោះ គឺប៉ារ៉ូលជាភាសាអង់គ្លេស ដែលនិពន្ធដោយលោក ហេង ឡុង ត្រូវបានមហាជនមួយចំនួន និងជនបរទេស ឱ្យដឹងថា ស្តាប់មិនយល់មិនដឹងចង់និយាយអ្វីនោះទេ។ តាមប្រភពខ្លះ គេថា អ្នកនិពន្ធទំនុកចម្រៀងអង់គ្លេស បានប្រើ Google Translate ជាជំនួយ។ ក្នុងនោះដែរ គ្រូភាសាអង់គ្លេស ACE លោក Michael Patrick Strahan ធ្លាប់បានបញ្ចេញយោបល់ថា លោកមិនយល់អត្ថន័យ ក្នុងទំនុកចម្រៀងជាភាសាអង់គ្លេសនោះទេ ប៉ុន្តែ លោកពេញចិត្តនឹងវីដេអូចម្រៀងនេះយ៉ាងខ្លាំង ហើយចម្រៀងនេះ ចម្លែកបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រោយពីបទចម្រៀងដែលលាយឡំគ្នាដល់ទៅប្រាំភាសា រួមមាន ខ្មែរ អង់គ្លេស ចិន ឥណ្ឌូនេស៊ី និងកូរ៉េ បានផ្ទុះល្បី ស្រាប់តែ លោក សាន ផានិត ដែលជាអតីតតារាចម្រៀងល្បីមួយ បានសរសេរឱ្យដឹងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖
សូមរំលឹកផងដែរថា ត្រឹមរយៈពេលដ៏ខ្លី បទចម្រៀង Are You Ok នេះ មានការចូលទស្សនារហូតដល់ទៅ ១៧ ដងឯណោះ ដោយបទនេះ បានបំបែកកំណាត់ត្រាដែលមានការចូលទស្សនាលឿន វ៉ាដាច់បទចម្រៀង Time To Rise របស់តារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា ហើយថែមទាំងលក់សិទ្ធបន្តទៅឱ្យផលិតកម្មចិនទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]