ចិន៖ យោងតាម ទំព័រ ​​Sina គិតត្រឹមថ្ងៃទី ៨ ខែវិច្ឆិកានេះ រោងភាពយន្តសរុបចំនួន ១,៦២៣ នៅទូទាំងប្រទេសចិន ត្រូវបិទដោយសារតែ ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។ នេះបើយោងតាមស្ថិតិ របស់ Beacon Professional ជាមធ្យម គឺមានរោងកុនជាង ១០០ ត្រូវបានស្នើសុំឱ្យ បញ្ឈប់ការទទួលភ្ញៀវ ជារៀងរាល់ថ្ងៃ ដើម្បីការពារ ការរាតត្បាត ដែលភាគច្រើន មានទីតាំង នៅទីក្រុងប៉េកាំង ឈីងហៃ(Qinghai) ហីឡុងជាំង(Heilongjiang) និង កានស៊ូ(Gansu) ។

ដោយឡែក ថ្មីៗនេះ ចំនួនរោងកុន ដែលដំណើរការ សរុបនៅក្នុងប្រទេសចិនគឺ មានចំនួន ១១,៥៥០ ។ ហើយយោងតាម ទិន្នន័យពីក្រុមហ៊ុនលក់សំបុត្រ Maoyan រោងកុនទាំងនោះ កំពុងជួបបញ្ហា ពីភាពយឺតយ៉ាវ ដោយសារ​ អតិថិជនមានការភ័យខ្លាច មិនហ៊ានទៅកន្លែងសាធារណៈ។ ជាពិសេស ការជាប់គាំងនៃចង្កោមរោងកុននេះ បានបណ្តាលឱ្យបាត់បង់ ០.៩% ក្នុងមួយថ្ងៃ នៅក្នុងចំណូលពី ប្រអប់សំបុត្រ សម្រាប់មនុស្សរាប់ពាន់លាននាក់ ហើយ អ្នកផលិត ក៏បានជួបការលំបាកដូចគ្នា ដោយសារតែ ការកាត់បន្ថយ ពីការបញ្ចាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចាប់ពីតាំង ពីថ្ងៃទី ១ ខែវិច្ឆិកា ទីក្រុងប៉េកាំង បានប្រកាសបិទរោងកុនទាំងអស់ ដោយបញ្ឈប់រាល់សកម្មភាពកម្សាន្ត ជាមួយនឹងការប្រមូលផ្តុំធំៗ ដោយសារតែចំនួនករណីជំងឺកូវីដ១៩ បានកើនឡើង។ ហើយបើ​តាមប្រភព Sina បានបង្ហាញថា ការ​សម្ដែង​សិល្បៈ​រាប់​រយ ​ក៏ត្រូវ​បាន​លុប​ចោល ផងដែរ៕  

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]