បរទេស៖ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ព្រឹត្តិការណ៍ LACMA Art + Film Gala បានប្រព្រឹត្តទៅ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក និងបានក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំង របស់ប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែមានវត្តមាន របស់តារាហូលីវូដ និងតារាកូរ៉េល្បីៗ ផងដែរ។

នៅក្នុងនោះដែរ ក្រៅពីមាន តួសម្តែងក្នុងរឿង Squid Game ដូចជា Lee Jung Jae, Jung Ho Yeon ហើយថែមទាំងមាន តារាសម្ដែងដ៏ល្បី លោក Lee Min Ho ទៀតផង ជាពិសេសនោះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព Jennie សមាជិកក្រុម BLACKPINK ក៏បានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍នេះ ដែលធ្វើឲ្យមហាជនជាច្រើន កាន់តែតាមដានយ៉ាងជក់ចិត្ត ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Jennie កាន់តែធ្វើឲ្យបេះដូងហ្វេនៗញាប់ញ័រ ជាមួយនឹងការតែងខ្លួនយ៉ាងស្រស់សោភា ស្លៀករ៉ូបវែងរឹងរាងពណ៌ខ្មៅ ឈរបង្អួត​រាង​តូចច្រឡឹង ស្មាត្រង់ ពោរពេញដោយភាពទាក់ទាញខ្លាំងបំផុត ​មិន​ចាញ់​តារា​ម៉ូ​ដែល​ Jung Ho Yeon ដែលបានឈរក្បែរគ្នាឡើយ និងបានធ្វើឱ្យមហាជនមិន​មានការស្តាយក្រោយនោះទេ ដែលបានកោតសរសើរចំពោះនាង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jennie
Jennie
Jennie និង Jung Ho Yeon
Jennie និង Jung Ho Yeon
ការបង្ហាញខ្លួន របស់ Jennie និង Jung Ho Yeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]