កូរ៉េខាងត្បូង៖ នៅក្នុងការអាប់ដេតលើវេទិការ Bubble ថ្មីៗនេះ ក្រុមចម្រៀងក្មេងស្រី aespa សមាជិក Giselle បានចែករំលែកជាមួយអ្នកគាំទ្រនូវគ្រឿងអលង្ការថ្មីៗ មួយចំនួន ដែលបានធ្វើឲ្យមហាជនជំហរមាត់ ពេលបានដឹងពីតម្លៃ។

ដោយឃើញការអាប់ដេតនេះ អ្នកគាំទ្របានជីកកាយ ស្វែងរកតម្លៃ នៃគ្រឿងអលង្ការ នៃចិញ្ចៀន បីវង់របស់ Giselle ហើយបានរកឃើញថាមានតម្លៃប្រហែល ១១,០០០ ដុល្លារ ១,៦០០ ដុល្លារ និង ៣,៤០០ ដុល្លារ។ ជាមួយនឹងតម្លៃ​សរុប​នៃ​ចិញ្ចៀន​ទាំង​បី​នេះ​មាន​តម្លៃ​ប្រហែល ១៦,០០០ ដុល្លារឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចង្អុល​បង្ហាញ​ថា ចិញ្ចៀន​ទាំង​នោះ​សុទ្ធ​តែ​ជា​ម៉ាក «Chrome Hearts» ដែល​ជា​ម៉ាក​យីហោ​ដែល Giselle ចូលចិត្ត ហេតុដូច្នេះ គ្មានអ្វីសង្ស័យ ដែលតារាស្រីពន្លកថ្មីនេះ ហ៊ានជះលុយទាំងម៉ឺនៗ បែបនេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Giselle
ចិញ្ចៀនដែលបានបង្ហាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]