ជីវិត៖ មានឈ្មោះបោះសម្លេង និងមានមុខមាត់នៅក្នុងសង្គម លោកឧកញ៉ាចិត្តធម៌ និងជាម្ចាស់ដីឡូតិ៍ និងសំណង់ផ្ទះល្វែងដ៏ល្បីឈ្មោះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និងអ្នកនិយមតាមដាន និងគាំទ្រលោក ដោយកាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកបានបង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញពីសកម្មភាពភ្ជួរស្រែរបស់លោក រហូតធ្វើឲ្យមហាជនលាន់មាត់សរសើរពេញបណ្តាញហ្វេសប៊ុកតែម្តង។

ជាក់ស្តែងនៅក្នុងរូបថតនោះ គេសង្កេតឃើញថា លោកឧកញ៉ាឡេងណាវ៉ាត់ត្រា បានបង្ហាញពីសកម្មភាពភ្ជួរស្រែដ៏ស្វាហាប់ អមដោយទឹកមុខញញឺម និងដំណើរការភ្ជួរប្រកបដោយភាពរហ័សរហួន និងបុិនប្រសប់ ពិតជាសាកសមជាអ្នកមានបទពិសោធន៍ក្នុងការងារស្រែចំការពិតប្រាកដមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅ លោកឧកញ៉ាឡេងណាវ៉ាត់ត្រា ក៏ធ្លាប់បានប្រាប់ពីប្រវត្តិតស៊ូព្យាយាមរបស់លោក ដោយបានរៀបរាប់ថា អតីតកាលខ្ញុំគ្រាន់ជាក្មេងក្រីក្រប្រចាំភូមិម្នាក់ ផ្ទះធ្វើពីចំបើងជាន់ជាមួយល្បាប់ភក់ ដំបូលស្លឹក ខ្ទមជាប់នឹងដីចំនែកអាហារកុំថាឡើយម្ហូបគ្រប់គ្រាន់សូម្បីតែអង្ករក៍ដាច់ពេលដែរ។

បន្ទប់រៀននៃសាលាបឋមសិក្សាឃ្លាំង ខ្ញុំជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ទី៦ ដែលលោក គ្រូ អាន ជាគ្រូ និងជាមនុស្សដែលខ្ញុំគោរព ម្ដាយខ្ញុំជាស្ត្រីគ្រប់លក្ខដែលមានសុខភាពមិនសូវមាំទាំ ឪពុកខ្ញុំជាអ្នករែកដីតាមភូមិមិនចេះផឹកស្រាមិនសូវមានគេរាប់ ដែលអ្នកស្រុកនិងបងប្អូនមួយចំនួនមើលងាយហើយប្រមាថលើសពីការទទួលយកបាន ជាពិសេសមិត្តភក្តិគេនិយាយដៀមដាមនឹងប្រមាថឪពុករបស់ខ្ញុំជាញឹកញាប់។ ដោយសារតែការតស៊ូ ព្យាយាម និងបានមានឱកាសទៅធ្វើការនៅប្រទេសកូរ៉េ ដែលជាហេតុធ្វើឲ្យលោកផ្លាស់ប្តូរជីវិតទាំងស្រុងតែម្តង៕

ចង់ឃើញឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា កំពុងភ្ជួរស្រែ
លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា កំពុងភ្ជួរស្រែ
លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា កំពុងភ្ជួរស្រែ
លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា កំពុងភ្ជួរស្រែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]